ខ្មែរណូត

ស្វែងរក

  • PR

    ល្បឿនរបស់Cellcard បានទទួលស្គាល់តាមរយៈពានរង្វាន់ថ្មីមួយទៀតពី Opensignal

    BY Khmernote Media March 7, 2019
    ល្បឿនរបស់Cellcard បានទទួលស្គាល់តាមរយៈពានរង្វាន់ថ្មីមួយទៀតពី Opensignal

    ក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់មួយទៀតលើល្បឿនរបស់បច្ចេកវិទ្យា 4G LTE ពីស្ថាប័ន Opensignal ដែលបានប្រកាសថា Cellcard ជាម្ចាស់ពានផ្នែកបទពិសោធន៍នាំមុខគេលើល្បឿនដោនឡូត និងអាប់ឡូត ។
    សេចក្តីប្រកាស ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីស្ថាប័ន Ookla បានប្រកាសថាក្រុមហ៊ុន Cellcard ជាម្ចាស់ជ័យលាភី លើផ្នែក Speedtest នៅប្រទេសកម្ពុជាជាផ្លូវការ។ នេះជាឆ្នាំទី២ ដែលក្រុមហ៊ុន Cellcard បានឈ្នះពានរង្វាន់ពី Opengsignal។

    ពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រកាសនៅក្នុងសន្និសីទ Mobile World Congress នៅទីក្រុងបាសេឡូណា ហើយត្រូវបានឡើងទទួលដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group លោក Ian Watson នាយកប្រតិបត្តិ និង លោក Jonjon Naval នាយកផ្នែកបច្ចេកវិទ្យា។

    លោក Watson បានមានប្រសាសន៍ថា ពានរង្វាន់ដែលក្រុមហ៊ុន Cellcard ឈ្នះផ្ទួនៗគ្នានេះជាភស្តុតាងបញ្ជាក់ពីគុណភាពនៃអីុនធើណិតទូរស័ព្ទដែលបានដំណើរការតាំងពីខែមករា ឆ្នាំ២០១៧។

    លោកបានបន្តថា៖ «ពានរង្វាន់ឯករាជ្យទាំងនេះ ត្រូវបានផ្តល់ជូនពីអ្នកជំនាញនៅក្នុងការពិនិត្យមើលលើភាពពិតប្រាកដនៃបណ្តាញទំនាក់ទំនងដោយផ្អែកលើការវិភាគពីបទពិសោធន៍អ្នកប្រើប្រាស់ពិតប្រាកដ ដោយពុំមានភាពផ្ទុយពីការពិតនោះទេ»។
    លោកថា៖ «ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនដែលមានបណ្តាញអីុនធើណិតទូរស័ព្ទលឿនជាងគេនៅកម្ពុជា ហើយពួកយើងបានធ្វើការយ៉ាងស្វិតស្វាញ និងវិនិយោគយ៉ាងច្រើនដើម្បីផ្តល់នូវសេវាល្អបំផុតជូនអតិថិជន»។
    លោកបានបន្ថែមថា៖ «បច្ចេកវិទ្យា 4G របស់ Cellcard គឺជាជម្រើសដ៏ល្អដែលប្រទេសកម្ពុជាត្រូវការ ហើយប្រសិនបើពួកគេមិនបានសាកប្រើប្រាស់ CELLCARD នៅក្នុងតំបន់របស់ពួកគេឱ្យបានលើសពី១ឆ្នាំនោះទេ ពួកគេគួរសាកប្រើប្រាស់យើងឡើងវិញដើម្បីមើលថាតើមានការពង្រឹងយ៉ាងម៉េចខ្លះ»។
    លោក Watson បន្តថា៖ «ពួកយើងបន្តដឹកនាំកម្ពុជាទៅរកពិភពឌីជីថល និងពង្រឹងភាពរឹងមុំារបស់យើងនូវទូទាំងក្រុមហ៊ុន Royal Group ដើម្បីផ្តល់ជូនបេសកកម្មដ៏សំខាន់នេះ»។
    អំពីពានរង្វាន់
    ពានរង្វាន់ពី Opensignal សម្រាប់ «បទពិសោធន៍ល្បឿនដោនឡូត» និង «បទពិសោធន៍ល្បឿនអាប់ឡូត»
    បទពិសោធន៍នៃល្បឿនដោនឡូតរបស់ Cellcard គឺ 8.3 (ដែលវាស់ទៅលើបទពិសោធន៍ល្បឿនដោនឡូតជាមធ្យម ដោយអ្នកប្រើប្រាស់ Opensignal នូវទូទាំងប្រតិបត្តិករគ្រប់បច្ចេកវិទ្យា 4G និង 3G) ធៀបនឹងគូប្រកួតប្រជែង៖
    • Smart: 7.1 Mbps
    • Metfone: 2.4 Mbps
    សម្រាប់បច្ចេកវិទ្យា 4G ល្បឿនដោនឡូតរបស់ Cellcardគឺ 12.2 ធៀបនឹង 9.2 របស់ Smart និង 2.9 របស់Metfone។
    បទពិសោធន៍ល្បឿនបង្ហោះរបស់ Cellcard គឺ 2.4 (ដែលវាស់ទៅលើបទពិសោធន៍ល្បឿនទាញយកជាមធ្យម ដោយអ្នកប្រើប្រាស់ Opensignal នូវទូទាំងប្រតិបត្តិករលើបច្ចេកវិទ្យា 4G និង 3G) ធៀបនឹងគូប្រកួតប្រជែង៖
    • Smart: 1.8 Mbps
    • Metfone: 1.5 Mbps
    ល្បឿនអាប់ឡូតរបស់ Cellcardសម្រាប់បច្ចេកវិទ្យា 4G មានចន្លោះប្រហោងធំរវាង Cellcard 3.4 និង Smart 2.3 និង Metfone 2.1។
    របាយការណ៍ពេញនឹងចេញជាផ្លូវការនៅថ្ងៃទី 28 ខែកុម្ភៈ លើគេហទំព័រ OpenSignal
    https://www.opensignal.com/reports/2019/02/cambodia/mobile-network-experience

    តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់ Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE ពីឆ្នាំ 2017 រួមមាន:

    ខែកុម្ភៈ 2019 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់រយៈពេលពីខែកក្កដាដល់ខែធ្នូឆ្នាំ 2018
    ពានរង្វាន់ពី OpenSignal សម្រាប់ «បទពិសោធន៍ល្បឿនទាញយក» និង «បទពិសោធន៍ល្បឿនបង្ហោះ» រយៈពេលពីខែតុលាដល់ខែធ្នូឆ្នាំ 2018
    ខែមករា 2019 ពានរង្វាន់ក្រុមហ៊ុនល្អបំផុតរបស់កម្ពុជាពី CMO អាស៊ី
    ខែធ្នូ 2018 ក្រុមហ៊ុនទូរគមនាគមន៍ដែលរីកលូតលាស់លឿនបំផុតពី Global Banking & Finance Review
    ខែវិច្ឆិកា 2018 ទូរគមនាគមន៍ដ៏ទុកចិត្តបំផុតឆ្នាំ 2018 ក្នុង ប្រទេសកម្ពុជាដោយ Global Brands Magazine
    ខែកញ្ញា 2018 People’s Choice Award by 5G Asia (CXO Operator of the Year)
    ខែកក្កដា 2018 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករាដល់ខែមិថុនាឆ្នាំ 2018
    ខែមេសា 2018 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់ខែកក្កដាដល់ធ្នូឆ្នាំ 2017

    ខែកុម្ភៈ 2018 4G ល្បឿនទាញយក 3G ល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពី OpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017
    ខែកក្កដា 2017 ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយ IDG ASEAN
    ខែមេសា 2017 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករាដល់មិថុនា 2017

    About Opensignal:
    ក្រុមហ៊ុន OpenSignal (www.opensignal.com) ដែលជាក្រុមហ៊ុនវិភាគទូរស័ព្ទ គឺជាក្រុមហ៊ុនស្តង់ដារពិភពលោកសម្រាប់វាស់ស្ទង់នូវបទពិសោធន៍នៃបណ្តាញទូរស័ព្ទចល័តពិត។ ដោយប្រើការវាស់វែងរាប់ពាន់លានដែលប្រមូលបានក្នុងរយៈពេល 24 ម៉ោងក្នុងរយៈពេល7ថ្ងៃពីស្មាតហ្វូនរាប់សិបលានគ្រឿង ក្រុមហ៊ុនបានវិភាគបទពិសោធន៍នៃបណ្តាញទូរស័ព្ទចល័តពិតនៅតាមទំហំនិងប្រេកង់ធំបំផុតនៅក្នុងឧស្សាហកម្មឥតខ្សែតាមរយៈប្រតិបត្តិករ និង ប្រទេសតាមតំបន់និងទូទាំងពិភពលោក។ OpenSignal ជឿថាការវាស់ស្ទង់ពីលើបណ្តាញប្រតិបត្តិការដោយផ្ទាល់តាមរយៈអ្នកប្រើគឺជាគន្លឹះក្នុងការកសាងបណ្តាញឥតខ្សែដ៏ល្អ។ OpenSignal ត្រូវបានប្រើប្រាស់នៅទូទាំងឧស្សាហកម្មដោយប្រតិបត្តិករចល័ត និយតករទូរគមនាគមន៍ អ្នកផលិតឧបករណ៍ និងអ្នកវិភាគ។

    Opensignal Awards: របាយការណ៍Mobile Network Experience: Cambodia ខែកុម្ភៈ ឆ្នាំ2019 ផ្អែកលើការវិភាគឯករាជ្យលើកំណត់ត្រាប្រើប្រាស់លើទូរស័ព្ទដៃអំឡុង ថ្ងៃទី១ ខែតុលា ដល់ថ្ងៃ29 ខែធ្នូ ឆ្នាំ2018  © 2019 Opensignal Inc
    Opensignal Awards: របាយការណ៍Mobile Network Experience: Cambodia ខែកុម្ភៈ ឆ្នាំ2018 ផ្អែកលើការវិភាគឯករាជ្យលើកំណត់ត្រាប្រើប្រាស់លើទូរស័ព្ទដៃអំឡុង ថ្ងៃទី2 ខែតុលា ដល់ថ្ងៃ31 ខែធ្នូ ឆ្នាំ2017  © 2019 Opensignal Inc

    For further information contact: Naikeang Din, Head of Media & PR
    M: +855 78 333 853 | E: din.naikeang@cellcard.com.kh
    សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ Naikeang Din ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងសារធារណៈ
    លេខទូរស័ព្ទ៖ +855 78 333 853
    អ៊ីម៉ែល៖ din.naikeang@cellcard.com.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay