ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបដិសេធនូវការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ដ្រ) នៅតាមគ្រុបតេលេក្រាម និងបណ្ដាញសង្គមមួយចំនួន

    BY Nisaiy KN November 5, 2023
    ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបដិសេធនូវការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ដ្រ) នៅតាមគ្រុបតេលេក្រាម និងបណ្ដាញសង្គមមួយចំនួន

    (ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបដិសេធនូវការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា(ថ្នាក់វិទ្យាសាស្ដ្រ)។

    ក្រសួងបានបន្ថែមទៀតថា សូមជម្រាបជូនបេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ជ្រាបថា ថ្មីៗនេះ ជនខិលខូចបានបង្ហោះព័ត៌មានអំពីការលេចធ្លាយវិញ្ញាសាប្រវត្តិសាស្រ្ដ (ថ្នាក់វិទ្យាសាស្ដ្រ) សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ នៅតាមគ្រុបតេលេក្រាម និងបណ្ដាញសង្គមមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីត្រៀមប្រឡងរបស់បេក្ខជន និងដំណើរការគ្រប់គ្រងវិញ្ញាសាដ៏គត់មត់របស់ក្រសួងអប់រំ យុវជន និងកីឡា និងភាគពាក់ព័ន្ធទាំងអស់។

    ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមបដិសេធនូវការលេចធ្លាយវិញ្ញាសា ដែលជនខិលខូចមានចេតនាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងទាំងមូល និងស្មារតីយកចិត្តទុកដាក់រៀនសូត្ររបស់បេក្ខជន។ ក្រសួង នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះជនខិលខូច ដែលបានផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់នេះ។

    ជាមួយគ្នានេះ ក្រសួងសូមលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់បន្ដថែរក្សាសុខភាព និងរំលឹកមេរៀនសម្រាប់ត្រៀមប្រឡងនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះឱ្យទទួលបានជោគជ័យទាំងអស់គ្នា៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

    Share This Post: