ខ្មែរណូត

ស្វែងរក

  • PR

    សប្បាយកប់តែម្តង Couple Run រដូវកាលទី៤ ថែមជាមួយតន្រ្តី EDM ដ៏កក្រើក

    BY Khmernote Media March 9, 2019
    សប្បាយកប់តែម្តង Couple Run រដូវកាលទី៤ ថែមជាមួយតន្រ្តី EDM ដ៏កក្រើក

    កាលពីថ្ងៃទី ០៨ ខែមិនា ដែលជាថ្ងៃទិវាសិទ្ធនារីកន្លងទៅនេះ ក្រុមហ៊ុន Watch Empire បានរៀបចំការរត់ដ៏ធំប្រចាំឆ្នាំ Couple Run រដូវកាលទី 4 នៅផ្សារទំនើប Aeon Sensok។

    លោក សួង ស៊ីម អគ្គនាយកក្រុមហ៊ុន Watch Empire បានមានប្រសាសន៍នៅក្នុងនោះថា “ការបង្កើតកម្មវិធី Couple Run នេះឡើងគឺដើម្បីចូលរួមការងារសង្គម ដែលនៅក្នុងឆ្នាំនេះប្រធានបទធំក្នុងការរត់ជាគូនេះ គឺ ស្រ្តី និងកុមារ ហើយពិសេសលើសពីនេះថែមទៀតនោះថវិកា ៤០០០ រៀលពីការលក់សបុត្រនឹងត្រូវបានបរិចា្ចកទៅមន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង។”

    លោកបានបន្តទៀតថា” ការរត់ជាគូនេះការបង្កើននូវសាមគ្គីភាពរបស់អ្នកចូលរួមរត់ជាគូផងដែរ ដោយមានការចងដៃគ្នារត់ប្រណាំងប្រជែងគ្នាអោយគ្រប់គ្នាបានយល់ពីការសាមគ្គីភាពផងដែរ”។

    គួរបញ្ជាក់ផងដែរថា កាលពីរាត្រីថ្ងៃ ០៨ ម្សិលមិញនេះកម្មវិធីរត់ដ៏ធំប្រចាំឆ្នាំនេះបានដំណើរការយ៉ាងរលូនជាមួយនឹងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវវ័យ ហើយថវិកាពីការលក់សំបុត្រមួយចំនួនធំនឹងយកទៅឧបត្ថមមន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay