ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ត្រូវបានជនអនាមិកចូលកាន់កាប់

    BY Nisaiy KN November 19, 2023
    គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)  ត្រូវបានជនអនាមិកចូលកាន់កាប់

    (ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមផេកហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ (ស.ស.យ.ក.) ត្រូវបានជនអនាមិកចូលកាន់កាប់។

    ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារយ៉ាងដូច្នេះថា “សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រុមការងារកំពុងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទាមទារយកទំព័រមកវិញ និងរកជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។

    អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពលើបណ្តាញសង្គម ដែលចេញពីទំព័រខាងលើ”៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: