ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    មើលវីដេអូពាណិជ្ជកម្មទាំង 3នេះហើយ ទើបដឹងថាកាមេរ៉ារបស់ Galaxy S9 និង S9+ ពិតជាមិនធម្មតាឡើយ (មានវីដេអូ)

    BY Khmernote Media March 10, 2018
    មើលវីដេអូពាណិជ្ជកម្មទាំង 3នេះហើយ ទើបដឹងថាកាមេរ៉ារបស់ Galaxy S9 និង S9+ ពិតជាមិនធម្មតាឡើយ (មានវីដេអូ)

    បន្ទាប់ពីវីដេអូពាណិជ្ជកម្មទីមួយរបស់កំពូលស្មាតហ្វូន Galaxy S9 និង S9+ ត្រូវបានបង្ហោះ ឥឡូវនេះយើងសង្កេតឃើញមានវីដេអូថ្មី 3បន្ថែមទៀតហើយ ដែលលើកនេះបង្ហាញពីលក្ខណៈពិសេសរបស់មុខងារកាមេរ៉ាតែម្ដង។ ទាក់ទងទៅនឹងវីដេអូទាំង 3នេះគឺមានបង្ហាញពីលក្ខណៈពិសេសផ្សេងៗគ្នា ដូចនេះសូមទស្សនាទាំងអស់គ្នា៖

    1/ Slow-mo waterfall

    តាមរយៈវីដេអូនេះគឺមានបង្ហាញសមត្ថភាពថតមហាយឺតដ៏អស្ចារ្យរហូតដល់ 960fps ឯណោះ ក្នុងកម្រឹត 720p ដែលមានបំពាក់លើកាមេរ៉ារបស់កំពូលស្មាតហ្វូន Galaxy S9 និង S9+។ ជាការពិតណាស់ ក្រុមហ៊ុន Samsung ពិតជាមានមោទនភាពទៅនឹងមុខងារនេះ ព្រោះវាអាចផ្លាស់ប្ដូរ 0.2វិនាទី ឲ្យទៅជា 6វិនាទីបាន។

    2/ មុខងារ Dual Aperture សម្រាប់ថតពេលយប់

    សម្រាប់វីដេអូទី2 នេះគឺមានបង្ហាញពីមុខងារដំបូងបង្អស់លើពិភពលោក នោះគឺ Dual Aperture ដែលបានបំពាក់លើកំពូលស្មាតហ្វូន Galaxy S9 និង S9+។ ទាក់ទងទៅនឹងមុខងារនេះ គឺមានសមត្ថភាពអាចផ្លាស់ប្ដូរកម្រឹត Aperture ពីកម្រឹត f/1.5 ទៅ f/2.4 ដោយស្វ័យប្រវត្តិ អាស្រ័យលើកម្រឹតពន្លឺ។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់ថតរូបក្នុងស្ថានភាពពន្លឺគ្រប់គ្រាន់ រឺពេលថ្ងៃ នោះកម្រឹត Aperture ដែលប្រើគឺ f2.4។ ផ្ទុយទៅវិញ ប្រសិនបើអ្នកថតនៅពេលយប់ រឺពន្លឺខ្សោយវិញ​ នោះកម្រឹត Aperture នឹងផ្លាស់ប្ដូរទៅជា f/1.5 ដោយស្វ័យប្រវត្តិ។

    3/ មុខងារ AR Emoji

    ចំពោះវីដេអូចុងក្រោយគេនេះ គឺបង្ហាញពីមុខងារថ្មី AR Emoji ដែលបំពាក់លើ Galaxy S9 និង S9+។ សម្រាប់មុខងារនេះគឺមានសមត្ថភាពអាចឲ្យអ្នកផ្លាស់ប្ដូរខ្លួនឯងទៅជារូបតំណាង ដើម្បីផ្ញើរទៅកាន់មិត្តភក្ដិជារបៀបតុក្កតាមានចលនា។

    Fu

    ប្រភព៖ phonearena

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay