ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាហៅអគ្គនាយកក្រុមហ៊ុន Apple ថា “Tim Apple”
- March 11, 2019
ឈ្មោះរបស់អគ្គនាយកក្រុមហ៊ុន Apple គឺលោក Tim Cook ត្រូវបានបានអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាហៅថា “Tim Apple” វិញ បន្ទាប់ពីគេបានប្រទះឃើញថា លោកប្រធានាធិបតីអាមេរិក Donald Trump បានសរសេរឈ្មោះ Tim និងមានរូបសញ្ញាផ្លែប៉ោម ជាឈ្មោះហៅក្រៅ ដើម្បីសម្គាល់ដល់លោក Tim Cook។ ការប្រទះឃើញលោក ប្រធានាធិបតីអាមេរិកមេរិក Donald Trump ប្រើប្រាស់ឈ្មោះដូចខាងលើនេះ បានកើតឡើងក្នុងជំនួបសំណេះសំណាល ដែលបានរៀបចំឡើងនៅក្នុងសេតវិមានរវាងលោក Donald Trump និងលោក Tim Cook។
ក្នុងជំនួបនោះគេបានឃើញគណនី Twitter ផ្លូវការរបស់ Donald Trump បានរក្សាទុកនូវគណនីរបស់លោក Tim Cook ដោយប្រើឈ្មោះ Tim និងរូបផ្លែប៉ោម។ ក្នុងជំនួបនេះផងដែរ លោក Donald Trump ក៏បានកោតសរសើរចំពោះលោក Tim Cook យ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុនលោកចំពោះអាមេរិក និងពិភពលោកទាំងមូល ក៏ដូចជាបានបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាជនអាមេរិក។ សូមបញ្ជាក់ថា លោក Tim Cook មិនមែនជាមនុស្សទីមួយទេ ដែលត្រូវបានលោក Donald Trump ប្រើឈ្មោះដោយអក្សកាត់ដូចនេះ ព្រោះកន្លងមកប្រធានក្រុមហ៊ុនល្បីជាច្រើនក៏ត្រូវបានលោក Donald Trump ប្រើឈ្មោះដោយអក្សកាត់ដូចនេះដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia
- Share This Post:






