ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ជក់លេង PUBG ពេក ច្រឡំចាប់ដបទឹកអាស៊ីដមកផឹក ព្រោះស្មានថាជាដបទឹក

    BY autoadmin March 11, 2019
    ជក់លេង PUBG ពេក ច្រឡំចាប់ដបទឹកអាស៊ីដមកផឹក ព្រោះស្មានថាជាដបទឹក

    ឥណ្ឌា៖ ដូចអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា PUBG គឺជាហ្គេមដែលពេញនិយម និងធ្វើឱ្យញៀនខ្លាំងបំផុត ដោយអ្នកខ្លះលេងវាសូម្បីតែពេលកំពុងបរិភោគអាហារ ឬធ្វើការ និយាយរួមគឺ ទំនេរមិនបាន។ ប៉ុន្មានរយៈមុនក៏មានករណីមួយថា បុរសម្នាក់បានចុះចោលប្រពន្ធដែលកំពុងពពោះទៅតាមហ្គេម PUBG នេះផងដែរ។ ជាក់ស្តែងក្នុងករណីនេះវិញ បុរសម្នាក់មកពីទីក្រុង Chhindwara របស់ឥណ្ឌា គាត់រវល់តែលេង PUBG ពេកក៏បានចាប់ដបទឹកអាស៊ីដមកផឹកដោយច្រឡំថា វាជាដបទឹក និងបណ្តាលឱ្យគាត់ស្ទើរតែបាត់បង់ជីវិត។

    លោកវេជ្ជបណ្ឌិត Manan Gogiya ដែលជាអ្នកធ្វើការវះកាត់សង្គ្រោះបុរសរងគ្រោះបានមានប្រសាសន៍ថា ហេតុការណ៍នេះកើតឡើងនៅពេលដែលគាត់រវល់នឹងហ្គេម PUBG និងមិនបានចាប់អារម្មណ៍ថា គាត់អង្គុយជិតដបទឹកអាស៊ីដនោះទេ ទើបបណ្តាលឱ្យគាត់ចាប់កាន់វាមកផឹកបែបនេះ។ លោកវេជ្ជបណ្ឌិតក៏បានបន្តថា សូម្បីតែកំឡុងពេលព្យាបាលក៏គាត់នៅតែលេងតែហ្គេម PUBG និងមើលវីដេអូពីទូរស័ព្ទរបស់គាត់ដែរ។ ដូច្នេះអ្នកទាំងអស់គ្នាគួរតែរៀនអំពីករណីនេះ កុំញៀនលេងវាខ្លាំងពេក និងគួរចេះប្រយ័ត្ននៅពេលចាប់កាន់ ឬធ្វើអ្វីមួយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: