បច្ចេកវិទ្យា

Huawei បង្ហាញរូបភាពទាំងនេះ ដែលចង់បញ្ជាក់ពីសមត្ថភាព Zoom ពង្រីកដ៏ខ្លាំងរបស់ P30

BY
Khmernote Media
March 11, 2019

ព័ត៌មានបែកធ្លាយកន្លងមកពីស្មាតហ្វូន Huawei P30 និង P30 Pro ដែលបាននិយាយផ្ដោតខ្លាំងទៅលើកាមេរ៉ា ហើយពេលនេះក៏មានរូបភាពមួយចំនួន ដែលជាលក្ខណៈរូបភាពផ្សព្វផ្សាយពីស្មាតហ្វូនម៉ូឌែល P30 និង P30 Pro ដែលបង្ហោះនៅលើបណ្ដាញសង្គមរបស់ចិន និងមានអក្សរនៅលើរូបភាពថា Huawei P30 Series #RewriteTheRules។ ឥឡូវនេះក្រុមហ៊ុន Huawei ជាពិសេស CEO Yu Chengdong ក៏បានទទួលយកនូវរូបភាពផ្សព្វផ្សាយនេះផងដែរ ហើយស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី ២៦ ខែមីនា ខាងមុខនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

តែយ៉ាងណាព័ត៌មានលម្អិតរបស់ Huawei P30 និង P30 Pro យើងមិនទាន់ដឹងច្បាស់ថា ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុនចិនមួយនេះ នឹងបំពាក់អ្វីមកជាមួយ និងមានរូបរាងបែបយ៉ាងម៉េចទេ ដោយយើងគ្រាន់តែដឹងថា កាមេរ៉ារបស់ស្មាតហ្វូន P30 series នេះនឹងមានបួនគ្រាប់ ហើយអាចថតពង្រីករូបភាពចូលបានរហូតដល់ ១០ដង ដែលវាពុំទាន់មានស្មាតហ្វូនណាប្រើប្រាស់កែវលេនបែបនេះនៅលើស្មាតហ្វូននៅឡើយទេ ។ រូបភាពគំរូបានបង្ហាញថា Huawei P30 នឹងមានអេក្រង់ 6.1 អ៊ីញ ចំណែកឯ P30 Pro នឹងមានអេក្រង់ 6.5 អ៊ីញ ។ ហើយក៏មានការំពឹងទុកថា ម៉ូឌែលទាំងពីរនេះ នឹងប្រើប្រាស់បន្ទះឈីប Kirin 980 និងប្រើប្រាស់ជាមួយបច្ចេកវិទ្យា 5G ផងដែរ ។ វាអាចនឹងមានដុំសាកថ្មលឿន 40W ទៀតផង ៕

ពាក្យចចាមអារាមថា P30 និង P30 Pro នឹងមានរូបរាងបែបនេះ

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: