ត្រៀមអាវភ្លៀងផង! ចាប់ពីថ្ងៃទី៣ ដល់ទី៥ នៅរាធានីភ្នំពេញអាចមានភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម
(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងធនធាន និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី អំពីស្ថានភាពធាតុអាកាសនៅរាធានីភ្នំពេញ និងបណ្តាខេត្តនៅប៉ែកខាងត្បូងមានភ្លៀងធ្លាក់ខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០-៣០%។

បានបន្ថែមទៀតថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ថ្ងៃទី៣ ខែធ្នូ នៅរាធានីភ្នំពេញ និងបណ្តាខេត្តនៅប៉ែកខាងត្បូងមានភ្លៀងធ្លាក់ខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០-៣០%។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
⁃ ថ្ងៃទី៣ ខែធ្នូ នៅខេត្តកែប និងខេត្តកំពត មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី៤០-៥០%
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម