GANZBERG នាំមកព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារដ៏ធំបំផុតប្រចាំប្រទេស
- BY
- Liny Chan
- December 4, 2023
GANZBERG កាលពីខែឧសភា កន្លងទៅបានញ៉ាំងឱ្យកម្មវិធី ពិព័រណ៍ម្ហូបអាហារស្លាបព្រាធំជាងគេបង្អស់ពុំផ្លាប់មានពីមុនមកនៅក្នុងប្រទេស កក្រើកសប្បាយ និងមានអ្នកចូលរួមប្រមាណ ១៥ម៉ឺននាក់ រយៈពេល៣ ថ្ងៃ។ ឥឡូវនេះកាន់ធំ និងអស្ចារ្យជាងមុនទ្វេដងជាមួយការវិលត្រលប់មកវិញជាថ្មីរបស់ Beer GANZBERG បាននាំយកព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារដ៏ធំប្រចាំឆ្នាំ នាចុងឆ្នាំ2023នេះ គឺពិព័រណ៍ម្ហូបអាហារធំជាងគេនៅក្នុងប្រទេស “ស្លាបព្រា” ដែលកំពុងត្រៀមខ្លួនវិលត្រឡប់មកជាថ្មីម្ដងទៀតនៅថ្ងៃទី 08 ដល់ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2023 ដើម្បីនាំជូនលោកអ្នកនូវការភ្លក់មុខម្ហូបដ៏សម្បូរបែបជាមួយស្តង់ម្ហូបអារហារជាច្រើនរយស្តង់ ការភ្លក់រសជាតិម្ហូបអាហារជាច្រើនជាតិសាសន៍ក្នុងពេលតែមួយ និងជម្រើសម្ហូបអាហារច្រើនជាង 1,000មុខ កាន់តែមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត ជាមួយនឹងស្រាបៀរ GANZBERG ឆ្ងាញ់ផឹកស្រួល ស្រួលផឹកផលិតឡើងដោយអ្នកជំនាញអាឡឺម៉ង់ ដែលជាស្រាបៀរផលិតឡើងដោយស្តង់ដាអន្តរជាតិ។

រួមទាំងទស្សនីយ៍ភាពថ្មីប្លែកកំសាន្តសប្បាយៗ និងការប្រកួតប្រជែងលេងហ្គេមដើម្បីបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ ការពិព័រណ៍ម្ហូបអាហារដ៏ធំមួយនេះ គឺជាវេទិការនៃការជួបជុំ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណងមិត្តភាព
អោយកាន់តែមានភាពស្និទ្ធស្នាល។

ត្រៀមខ្លួនរួចរាល់ ឬនៅ ដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបានខាងមុខនេះ និងភ្លក់ម្ហូបអាហារដ៏ឆ្ងាញ់ៗជាច្រើនពាន់មុខ និងការក្រេបរសជាតិសាបៀរ GANZBERG ដ៏ឆ្ងាញ់ ផឹកស្រួល ឈ្ងុយស្រូវសាលីជាងគេ ផលិតឡើងដោយអ្នកជំនាញអាឡឺម៉ង់។
តោះកុំភ្លេចបបួលពួកម៉ាកល្អ ពួកម៉ាកគុណភាពទៅភ្លក់រសជាតិម្ហូបអាហារចម្រុះជាតិសាសន៍ នៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នំា២០២៣ នៅពហុកីឡដា្ឋនជាតិ អូឡំាពិក៕





- Share This Post:






