GANZBERG បន្តយុទ្ធនាការចុះប្រគល់រង្វាន់ដល់ទីតាំង ទៅដល់ណាផ្អើលដល់ទីនោះ!
- BY
- Liny Chan
- December 5, 2023
GANZBERG បានបន្តយុទ្ធនាការចុះប្រគល់រង្វាន់ដល់ទីតាំង មិនឱ្យអ្នកឈ្នះរង្វាន់លំបាកឡើយ។ កាលពីថ្ងៃទី4 ខែធ្នូ ឆ្នាំ2023 ក្រុមការងារ GANZBERG បានចុះប្រគល់រង្វាន់ចំនួនពីរទីតាំងផ្សេងៗគ្នាស្ថិតនៅក្នុងខេត្តតែមួយ គឺស្រុកចំការលើ និងស្រុកបាធាយ ដែលមានអ្នកឈ្នះរង្វាន់ម៉ូតូធំ Yamaha FZ ចំនួន 5នាក់។

កម្មពិធីចុះប្រគល់រង្វាន់ជូនអតិថិជននេះបានធ្វើឲ្យផ្អើលអ្នកស្រុកអ្នកភូមិជិះម៉ូតូជិះឡានតាមផ្លូវក្រឡេកមើលមិនដាក់ភ្នែក ហើយថែមទាំងបាននិយាយទៀតថាពួកគាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលបានឈ្នះរង្វាន់ពីស្រាបៀរ GANZBERG ។ ចំណែកឯអ្នករង្វាន់វិញសើចញញឹម សប្បាយរីករាយ បិទមាត់មិនជិតនៅពេលដែលបានទទួលរង្វាន់ម៉ូតូធំខ្លាញ់គោ។ តាមការសាកសួររបស់ក្រុមការងារ ពួកគាត់ទាំង 5 រូបមុនពេលឈ្នះរង្វាន់ គឺគាត់តែងតែគាំទ្រនៅស្រាបៀរ GANZBERG ក្រោយពេលសម្រាកពីការងារក៏ជួបជុំបងប្អូនមិត្តភក្កិ មកញ៉ាំជាមួយគ្នា មានអ្នកខ្លះទិញ GANZBERG មួយយួរគាស់កំប៉ុងទី5 ក៏ត្រូវរង្វាន់ម៉ូតូធំមួយគ្រឿង។ ចំណែកអ្នកខ្លះទៀតទិញកន្លះកេសមួយកេស និង ពីរកេស យកមកពិសារក៏គាស់ក្រវិលកំប៉ុងត្រូវរង្វាន់ម៉ូតូធំពី GANZBERG ភ្លាមៗតែម្ដង។ ចង់ដឹងថាតើអតិថិជនរូបណាដែលបានឈ្នះម៉ូតូធំពី GANZBERG សូមតាមដានទាំងអស់គ្នា។
១/ ឈួន វិឆៃ រស់នៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម
២/ យឹម វណ្ណេត រស់នៅភូមិប៉ាណា ឃុំសូរទិព្វស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៣/ គាន រ័ត្មជាតិ រស់នៅភូមិទី 2 ឃុំវាលវង់ស្រុកកំពង់ចាម ខេត្តកំពង់ចាម
៤/ ស៊ា ទូច រស់នៅភូមិជយោ ឃុំជយោស្រុកចំការលើ ខេត្តកំពង់ចាម
និងទី៥/ ឈួន សេងថៃ រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
រង្វាន់ដែលប្រគល់ជូនអតិថិជននៅមិនទាន់អស់នៅឡើយទេ គឺនៅមានជាច្រើនទៀត ឥឡូវនេះស្រាបៀរ GANZBERG បានបន្តបន្ថែមរង្វាន់ ម៉ូតូធំ Yamaha FZ ចំនួន 4,000គ្រឿង, រថយន្ត pick up ខ្លាញ់គោ បន្ថែមរហូតដល់ 300គ្រឿង, រង្វាន់ 1,000 ដុល្លាររាប់ម៉ឺនរង្វាន់ និងរង្វាន់ប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។ មិនតែប៉ុណ្ណោះ GANZBERG ក៏មានរង្វាន់សម្រាប់គូស្នេហ៍ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ផងដែរ ដែលរង្វាន់ទាំងនោះមានដូចជា សម្រាប់គូស្នេហ៍ថ្មីដែលបានទិញស្រាបៀរ GANZBERG ឈុតចាប់ពី 100 កេសឡើងទៅសម្រាប់ 4000 គូដំបូងនិងទទួលបានទូរទស្សន៍ LED ចំនួន 1គ្រឿង ហើយទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដោយរង្វាន់មានដូចជា លុយសុទ្ធមួយពាន់ដុល្លារចំនួន 150 រង្វាន់ និងរង្វាន់លុយសុទ្ធ 22,222 ដុល្លារចំនួន 3រង្វាន់។
GANZBERG ឆ្ងាញ់រង្វាន់យក្ស ររង្វាន់ច្រើន
GANZBERG ស្រួលផឹក ផឹកស្រួល
ដើម្បីទទួលបានរង្វាន់ក៏ដូចជាគាំទ្រស្រាបៀរ GANZBERG សូមបន្តការចែករំលែកព័ត៌មាននេះទៅកាន់បងប្អូននិងមិត្តភក្កិដទៃទៀតឱ្យបានដឹងទាំងអស់គ្នា។
បើស្រវឹងសូមកំបើកបង ពិសាលដោយការទទួលខុសត្រូវ!




- Share This Post:






