អស្ចារ្យណាស់ យុវវជនកម្ពុជា2រូប ឈ្នះ12 ប្រទេសពីការប្រកួតនៅជប៉ុន
ពិតជាគួរអោយមោទន:បំផុតដែលទង់ជាតិកម្ពុជាបានផុសឡើងលើឆាកប្រកួតលំដាប់អន្តរជាតិមួយនាទីក្រុងតូក្យូប្រទេសជប៉ុន ដោយយុវជនកម្ពុជាចំនួន2រូប បានឈ្នះការប្រកួតជាមួយ១២ប្រទេស លើវិញ្ញាសារថតរូប និងជ័យលាភីGATSBY Award ពីវិញ្ញាសាររាំ។ គួរបញ្ជាក់ថានោះគឺជាកម្មវិធីប្រកួតប្រចាំឆ្នាំដ៏ធំ ដែលមានឈ្មោះថា GATSBY Creative Award កម្មវិធីនេះបានបង្កើតឡើងអស់រយ:ពេល១៣ឆ្នាំ មកហើយ ដោយមាន 12ប្រទេស ចូលរូម ដូចជា កម្ពុជា ហុងកុង ម៉ាឡេសុី ជប៉ុន កូរ៉េ ចិន មុងហ្គោលី ឥណ្ឌា ឥណ្តូនេសុី សិង្ហបូរី តៃវ៉ាន់ និង ថៃ ក្នុងនោះកម្ពុជាទើបតែបានចូលរួមប្រកួត2ឆ្នាំតែប៉ុណ្ណោះ ដោយឆ្នាំទី១ កម្ពុជាឈ្នះបានចំនួន3រូប ហើយឆ្នាំ2019នេះ កម្ពុជាឈ្នះបាន រហូតដល់ទៅ4រូបទៅកាន់ វគ្គផ្តាច់ព្រ័ត្រនៅប្រទេសជប៉ុន ក្នុងនោះរួមមានជ័យលាភី ពីវិញ្ញាសារស្ពតពានិជ្ជកម្ម, រាំ, ថតរូប និងArt ហើយឈានដល់វគ្គផ្តាច់ព្រ័ត្រនៅលើវេទិការនៅឯប្រទេសជប៉ុន កម្ពុជាបានយក ឈ្នះ12ប្រទេស Grand awardពីវិញ្ញាសារថតរូប និងជ័យលាភីGATSBY award ពីវិញ្ញាសាររាំ។
នេះជាជោគជ័យ និងជាកិត្តិយសសំរាប់កម្ពុជា ដែលបានបញ្ជាក់ថា យុវជនកម្ពុជាមាន សមត្ថភាពនិងភាពច្នៃប្រឌិតប្រកបដោយភាពជឿជាក់លើឆាកអន្តរជាតិ លទ្ឋផលមួយនេះ នឹងធ្វើអោយយុវវជនកម្ពុជាដ៏ទៃទៀតត្រៀមខ្លួនយកជ័យលាភីសម្រាប់កម្ពុជាជាបន្តទៀតនៅឆ្នាំក្រោយ ។ ជានិច្ចជាកាលហ្គេតប៊ីតែងតែគាំទ្រនិង ផ្តល់ឪកាសដល់យុវជនកម្ពុជា ហើយហ្គេតប៊ីបានក្លាយជាផ្នែកមួយនៃភាពជោគជ័យរបស់យុវវ័យផងដែរ។







