បង្ហើរបណ្ដើរៗហើយជាមួយនឹង Galaxy Note 9! ម្ដងនេះលឺសូរថាមាន sensor ស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ទៀត
- March 10, 2018
នៅពេលដែលក្រុមហ៊ុន Samsung បានបង្ហាញទាក់ទងទៅនឹងប៉ាតង់របស់បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ យើងទាំងអស់គ្នាបានគិតថា Galaxy S9 នឹងទទួលបានការបំពាក់បច្ចេកវិទ្យានេះមុនគេ។ ប៉ុន្ដែ រហូតមកដល់ពេលបច្ចុប្បន្ន យើងទាំងអស់គ្នាដឹងច្បាស់ហើយថា Galaxy S9 មិនមានបច្ចេកវិទ្យានេះទេ ហើយពាក្យចចាមអារាមនេះ ត្រូវបានផ្ដោតទៅលើកំពូលស្មាតហ្វូន Galaxy Note 9 វិញម្ដង ដែលមិនទាន់ទាំងចេញរូបរាងមកផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សូម្បីតែលោក Kuo ក៏ទទួលស្គាល់លើពាក្យចចាមអារាមនេះដែរ ពោលគឺលោកជឿថា បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់នឹងត្រូវបានបំពាក់លើកំពូលស្មាតហ្វូន Galaxy Note 9។ មួយវិញទៀត កាលដែលក្រុមហ៊ុន Samsung នៅមិនទាន់ប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់កំពូលស្មាតហ្វូន Galaxy S9 គឺដោយសារតែបច្ចេកវិទ្យារបស់ក្រុមហ៊ុន Qualcomm និង Samsung LSI ពុំទាន់ទទួលបានជោគជ័យលើការសិក្សាស្រាវជ្រាវ។
គួរបញ្ជាក់ផងដែរថា លោក Kuo ពិតជាមានភាពជឿជាក់ជាខ្លាំងទៅលើក្រុមហ៊ុន Samsung ថានឹងអាចធ្វើបាន។ លើសពីនេះទៅទៀត លោកបានបន្ដថា បច្ចេកវិទ្យាស្កេនមុខ គឺមិនអាចជំនួសឲ្យ sensor ស្កេនស្នាមក្រយ៉ៅដៃបានទេ។
ប្រភព៖ gmsarena
- Share This Post:








