ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    គ្រាន់តែ Facebook និង Instagram គាំងប៉ុន្មានម៉ោងសោះ Telegram ចំណេញកប់ក្តោងកើនអ្នកប្រើប្រាស់ថ្មីជាង៣លាននាក់

    BY autoadmin March 15, 2019
    គ្រាន់តែ Facebook និង Instagram គាំងប៉ុន្មានម៉ោងសោះ Telegram ចំណេញកប់ក្តោងកើនអ្នកប្រើប្រាស់ថ្មីជាង៣លាននាក់

    ស្ថាបនិកសេវាផ្ញើសារដ៏មានប្រជាប្រិយភាព បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សម្នាជាច្រើនបានប្រមូលផ្ដុំទៅ Download និងចុះឈ្មោះកម្មវិធី Telegram ក្នុងអំឡុងពេលបណ្តាញសង្គម Facebook កំពុងមានបញ្ហាបច្ចេកទេស ដែលមិនត្រឹមតែក្រឡុកបណ្តាញសង្គមយក្សមួយនេះទេ សូម្បីតែបងប្អូនរបស់វាដូចជា៖ Messenger WhatsApp និង Instagram។

    លោក Pavel Durov អគ្គនាយកក្រុមហ៊ុន Telegram បានសរសេរថា៖ «ខ្ញុំឃើញមានអ្នកប្រើប្រាស់ថ្មីចំនួន ៣ លាននាក់ បានចុះឈ្មោះក្នុងបណ្តាញ Telegram ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ» «ល្អហើយ ព្រោះយើងមានភាពជាឯកជនពិត និងទីកន្លែងមិនកំណត់សម្រាប់មនុស្សគ្រប់គ្នា»។

    ក្រុមហ៊ុន Telegram ក៏បានរាយការណ៍ថា ខ្លួនមានអ្នកប្រើប្រាស់សកម្មចំនួន ២០០ លាននាក់ កាលពីឆ្នាំមុន ដូច្នេះការកើនឡើងកាលពីថ្ងៃពុធ គឺជាការកើនឡើងសមហេតុផលសម្រាប់សេវានេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ Telegram មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់បន្ថែមនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ cnet

    Share This Post: