ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ស្ថានភាពធាតុអាកាសកម្ពុជា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពចុះត្រជាក់ពី១៨-២៣°C

    BY Nisaiy KN January 21, 2024
    ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ស្ថានភាពធាតុអាកាសកម្ពុជា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពចុះត្រជាក់ពី១៨-២៣°C

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជារងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើខ្ពង់រាបភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤៖

    ១-តំបន់វាលទំនាប ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

    ២-តំបន់ខ្ពង់រាប ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
    ⁃ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តឧត្តរមានជ័យធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២១°C។

    ៣-តំបន់មាត់សមុទ្រ ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
    ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ។

    អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: