ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នឹងចាត់អ្នកតំណាងទៅជួបពិភាក្សាជាមួយនឹង លោក អួន សារ៉ាត់ ដើម្បីជួយកសាងវត្តប្រគេន «កូននេនសីហា»

    BY Nisaiy KN January 28, 2024
    សម្តេចតេជោ ហ៊ុន សែន នឹងចាត់អ្នកតំណាងទៅជួបពិភាក្សាជាមួយនឹង លោក អួន សារ៉ាត់ ដើម្បីជួយកសាងវត្តប្រគេន «កូននេនសីហា»

    (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចចិត្តជួយកសាងវត្តប្រគេនកូននេន សីហា ក៏ដូចជាព្រះសង្ឃដទៃទៀត។

    ដោយសម្ដេចបាន បញ្ជាក់លើបណ្តាញសង្គមថា៖ ព្រឹកមិញបានជួបកូនអួន សារ៉ាត់ដែលជាអ្នកផ្សព្វផ្សាយពីកូននេនសីហា។ ចំណុចសំខាន់ តើត្រូវជួយកូននេនសីហារបៀបណា? និងការជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ និងទិញដីបន្ថែមដើម្បីពង្រីកនិងកសាងវត្ត។ ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួប ព្រះចៅអធិការវត្តនិងកូននេនសីហា ដោយរួមដំណើរជាមួយអួន សារ៉ាត់ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង”។

    សម្ដេច បានបន្ថែមទៀតដែរថា “សូមអរគុណកូនអួន សារ៉ាត់ដែលបាន ជួយផ្សព្វផ្សាយពីកូននេន សីហា និងសូមអរគុណសប្បុរសជនដែលបានជួយដល់កូននេនសីហា ដើម្បីកសាងព្រះវិហារនិងសូមអំពាវនាវសូមបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ។
    ចំណែកខ្ញុំទទួលខុសត្រូវលើការជាវដីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើប្រគេនការស្រឡាញ់និងក្តីអាណិតចំពោះកូននេនសីហា ពីតា”៕





    អត្ថបទ៖ និស្ស័យ
    ប្រភព៖ Samdech Hun Sen of Cambodia

    Share This Post: