ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ ៦៩ឆ្នាំ នៅខេត្តសៀមរាប

    BY Nisaiy KN January 28, 2024
    ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ ៦៩ឆ្នាំ នៅខេត្តសៀមរាប

    (សៀមរាប)៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ ៦៩ឆ្នាំ ស្រុកពួក នៅខេត្តសៀមរាប។

    ក្រសួង បានបន្ថែមទៀតថា៖ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្ដាសាយបក្សី ចំនួន ១ករណីទៀត កើតលើបុរសអាយុ ៦៩ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

    បច្ចុប្បន្នអ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ប្រហែល ៥០-៦០ក្បាល និងមានមាន់ងាប់ជាបន្ដបន្ទាប់ប្រហែល ២សប្ដាហ៍មកហើយ។

    ក្រសួង សូមក្រើនរំលឹកសារជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្ដគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: