PR

ឈីន រតនៈ យំស្ទើរគាំងពេលជួបបែបនេះ

BY
Liny Chan
January 29, 2024

ម្ចាស់បទ “ហួសដឺឡេ” កញ្ញា ឈីន រតនៈ ដាច់ចិត្តមកចូលរួមលេង Kileer Karaoke ជាថ្មីម្តងទៀតក្នុងរដូវកាលទី7 នេះ ដែលនេះជាលើកទី2 ហើយសម្រាប់ រតនៈ ដែលធ្លាប់បានមកម្តងដែរកាលពីររដូវកាលទី2 តែម្តងនេះត្រូវបានជួបរឿងស្ទើគាំង ធ្វើអីលែងត្រូវបានត្រឹមសម្រក់ទឹកភ្នែកម៉ាត់ៗ។

ចេញមកជាមួយភាពគួរឲ្យស្រលាញ់ រតនៈ បានតែងតួជាតុក្កតាពិឃាតក្នុងរឿង Squid Game ដែលប្រហារគ្មានប្រណីតែមកត្រូវ ភ័យញ័រ ជាមួយនឹងវិញ្ញាសាមួយឈ្មោះថា «កៅអីឆ្លងឋាន»។ ក្នុងវិញ្ញាសានេះ រតនៈ ត្រូវជាប់ចំណងរើមិនរួចហើយស្រោចស្រពដោយសត្វទន់ៗ ដូចជាកង្កែប ពស់ ហើយនឹងក្រពើជាដើម។


 
តែអ្វីដែលសំខាន់គឺថាទឹកភ្នែកនៃភាពភ័យរន្ធត់បានធ្វើឲ្យតារាចម្រៀងសម្លេងខ្ពស់រូបនេះ ហូរសស្រាក់មិនឈប់ឈរតាំងពីដើមដល់ចប់តែម្តង តែមិនអាចធ្វើអ្វីបានគឺត្រូវតែច្រៀងឲ្យដល់ចប់តាម លក្ខខណ្ឌកម្មវិធី បើទោះបីជាខ្លាចយ៉ាងណាក៏ដោយ។
 
Killer Karaoke Cambodia រដូវកាលទី៧ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia រៀងរាល់ថ្ងៃព្រហស្បត្តិ៍ ចាប់ពីម៉ោង ៨យប់៕

Share This Post: