បច្ចេកវិទ្យា

អស់ពីបងប្អូនស្មាតហ្វូនក្បាលឆកទាំង 3 របស់ Huawei គឺ P20, P20 Pro និង P20 Lite ឥឡូវលេចលឺ P20 Porsche Design មួយទៀតហើយ (មានវីដេអូ)

BY
Khmernote Media
March 10, 2018

សម្រាប់ត្រកូលស្មាតហ្វូនកំពូល Huawei P20 នឹងត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនាថ្ងៃទី27 ខែមិនា ខាងមុខនេះ។ ទាក់ទងទៅនឹង P20 នេះគឺមានច្រើនម៉ូដែលគួរសមដូចជា Huawei P20, P20 Pro និង P20 Lite ប៉ុន្ដែ នាពេលថ្មីៗនេះ យើងទទួលបានពត៌មានថ្មីមួយដែលលើកឡើងថា ត្រកូល P20 នៅមានមួយម៉ូដែលទៀត ហើយជាម៉ូដែលកំពូលទៀតផង នោះគឺ Huawei P20 Porsche Design។ ចំពោះម៉ូដែលនេះគឺពិតជាមិនធម្មតាឡើយ។

គួរបញ្ជាក់ផងដែរថា Huawei P20 Porsche Design នឹងត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយដល់ទៅ 3 ឯណោះរបស់ក្រុមហ៊ុន Leica ហើយថែមទាំងមាន sensor ស្កេនស្នាក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ថែមទៀតផង។ មិនតែប៉ុណ្ណោះ ម៉ូដែលនេះត្រូវបានរចនាឡើងដោយប្រណិត និងមានសមត្ថភាពខ្ពស់លើគេ ពោលគឺខ្លាំងជាង Huawei P20 Pro ទៅទៀត។

យើងសូមធ្វើការបញ្ជាក់ឡើងវិញថា បងប្អូនត្រកូល P20 ទាំង 3 របស់ក្រុមហ៊ុន Huawei ដែលមានដូចជា P20, P20 Pro និង P20 Lite គឺមានអេក្រង់ផ្ទៃខាងមុខឆកដូចគ្នាទៅនឹង iPhone X ដែរ។ ប៉ុន្ដែ សម្រាប់ Huawei P20 Porsche Design វិញយើងនៅមិនទាន់ដឹងនៅឡើយទេ ព្រោះតាមរយៈរូបភាពវាពិតជារលោង និងមិនអាចកំណត់បានឡើយ។ អ្វីដែលយើងអាចសន្មត់បាននោះគឺសម្រាប់សមាមាត្ររបស់ម៉ូដែលកំពូលនេះគឺ 18:9។

ក្រឡេកមកមើលផ្ទៃខាងមុខរបស់ Huawei P20 Porsche Design វិញ គឺត្រូវបានរចនាឡើងពីកញ្ចក់ស្ទើរទាំងស្រុងតែម្ដង ហើយស៊ុមសងខាងគឺជាដែករឹងមាំ។ ទោះជាយ៉ាងណា សម្រាប់ sensor ស្កេនស្នាមក្រយ៉ោដៃ យើងមិនសង្កេតឃើញមាននៅផ្ទៃខាងមុខទេ ដូចនេះវាអាចនឹងត្រូវបានបង្កប់ក្នុងអេក្រង់តែម្ដង។

Fu

ប្រភព៖ gizmochina

Share This Post: