ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ច្បាស់ការហើយ! ដើមខែមិថុនាឆាប់ៗនេះ Apple នឹងបង្ហាញផលិតផលថ្មី និងប្រតិបត្តិការ iOS 13 ជាមួយមុខងារ Dark Mode

    BY autoadmin March 16, 2019
    ច្បាស់ការហើយ! ដើមខែមិថុនាឆាប់ៗនេះ Apple នឹងបង្ហាញផលិតផលថ្មី និងប្រតិបត្តិការ iOS 13 ជាមួយមុខងារ Dark Mode

    រយៈពេល ៣០ឆ្នាំ មកហើយដែលសន្និសីទ WWDC របស់ Apple ត្រូវបានប្រារព្ធឡើង ហើយសម្រាប់ឆ្នាំនេះក្រុមហ៊ុន Apple បានប្រកាសថា ការចេញផ្សាយប្រចាំឆ្នាំនៃព្រឹត្តិការណ៍របស់ខ្លួននឹងចាប់ផ្តើមនៅថ្ងៃ ទី៣ ខែមិថុនា ដល់ ទី៧ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត McEnery ទីក្រុង San Jose រដ្ឋ California ។ ប្រធានបទរបស់ Apple សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះគឺ «Write code. Blow minds.» ដោយមានពាក្យចចាមអារាមបាននិយាយថា ក្រុមហ៊ុន Apple ប្រហែលជាផ្តោតសំខាន់ទៅលើប្រព័ន្ធប្រតិបត្តិការ iOS 13 និងបង្ហាញពីការផ្លាស់ប្តូរការរចនាធំៗមួយចំនួនបន្ថែមលើមុខងារជាច្រើនរបស់ iPad និង Dark Mode។

    ក្នុងព្រឹត្តិការណ៍នេះក្រុមហ៊ុន Apple ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសពីកំណែកម្មវិធីជាសកលរបស់ខ្លួនផងដែរ។ Apple ប្រហែលជានឹងធ្វើឱ្យកម្មវិធីរបស់ iPhone និង iPad ដំណើរការលើ MacBook និង iMac បាន ហើយសម្រាប់ Software មួយចំនួនរបស់ watchOS tvOS និង macOS ក៏នឹងមានកំណែថ្មីផងដែរ។ ចំពោះ Hardware វិញគេរំពឹងថា ក្រុមហ៊ុន Apple នឹងមានកំណែតិចតួចប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាអាចទៅរួចដែលថា iPad ស៊េរីថ្មីទំហំ 10.5អ៊ីញ នឹងត្រូវប្រកាសនៅក្នុងព្រឹត្តិការណ៍នេះ។

    ហើយវាអាចដែលថា ក្រុមហ៊ុននឹងប្រកាស AirPower និង AirPods 2 នៅថ្ងៃសន្និសីទ WWDC ប្រសិនបើវានឹងមិនចេញនៅខែនេះ។ អ្នកចាប់អារម្មណ៍លើសន្និសីទ WWDC អាចដាក់ពាក្យស្នើសុំទិញសំបុត្រតាមរយៈគេហទំព័រផ្លូវការរបស់ Apple ហើយពួកគេជ្រើសរើសអ្នកចូលរួមដោយ «ការជ្រើសរើសចៃដន្យ» ប៉ុន្តែសំបុត្រចូលរួមមានតម្លៃ 1,599 ដុល្លារអាមេរិកឯណោះ ហើយការចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ចាប់ផ្ដើមពីថ្ងៃប្រកាស និងបិទនៅថ្ងៃ ទី២០ ខែមីនា។

    អត្ថបទ៖ លីដា
    ប្រភព៖ phonearena

    Share This Post: