ព័ត៌មានជាតិ
ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ថល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤
BY Nisaiy KN
February 4, 2024
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កម្រិតសម្ពាធទាបខ្សោយបន្តឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា រួមជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-២ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម