ព័ត៌មានជាតិ

ឃាត់ខ្លួនចិន-វៀតណាម ៤នាក់ បង្កគ្រោះថ្នាក់ចរាចរណ៍ ព្យាយាមបើករត់គេច ទៅបុករថយន្ត២គ្រឿងបន្តបន្ទាប់ ចុងក្រោយបុកបង្គោលភ្លើងថ្មទៅមុខលែងរួច

BY
Khmernote Media
February 15, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចទៅបុកបង្គោលភ្លើងថ្ម។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានដឹងបន្ថែមទៀតថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតរវាងរថយន្តម៉ាកLexus GS300 ពណ៌ស ពាក់ផ្លាកលេខ 2AF-1927 អ្នកបើកបរមានគ្នា០៤នាក់ ស្រី០២នាក់ បានប៉ះជាមួយ រថយន្តម៉ាកToyota Prius ពណ៌ស នៅចំណុចវត្តបុទុមវត្តី កែងផ្លូវ២៤០ រួចបើករថយន្តបើកគេចមកដល់ចំណុចស្តុបផ្សារដើមគរ បានប៉ះជាមួយរថយន្ត០១គ្រឿងទៀត ម៉ាកMercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា KD7.BENZ ហើយបើកគេចរហូតដល់ចំណុចស្តុបណតប្រីដ លើផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក៏បុកបង្គោលភ្លើងថ្ម បណ្តាលឱ្យខូចខាតរថយន្តធ្ងន់ធ្ងរមិនអាចបន្តដំណើរទៅមុខទៀតបាន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: