ឱកាសល្អ! ក្រសួងមុខងារសាធារណៈ ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនចំនួន ៤៤១នាក់ សម្រាប់បង្រៀននៅអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ
- February 15, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។

គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្នុងក្របខណ្ឌជ្រើសរើស ឆ្នាំ២០២៣ គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យចំនួន ៤៤១ នាក់ ក្នុងនោះ៖
– តាមប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១ ជំនាន់ទី១ ចំនួន ១០៩នាក់
– តាមប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី៤ ចំនួន ៨៩នាក់
– តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៣២ ចំនួន ២៤៣នាក់
ការបណ្តុះបណ្តាលមានរយៈពេល១ឆ្នាំ ៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២៤ នៅតាមវិទ្យាស្ថាន គរុកោសល្យ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ ៕ សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងមុខងារសាធារណៈ ខាងក្រោម៖





ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia
- Share This Post:






