ព័ត៌មានជាតិ
គំរូល្អ! ត្រីបបែល១ក្បាល ទម្ងន់១១០គីឡូក្រាម ត្រូវបានលែងចូលក្នុងទន្លេមេគង្គវិញ
BY Khmernote Media
February 16, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរដ៏ស្មោះ និងថ្លៃងអំណរគុណចំពោះ លោកឧកញ៉ា លឹម ស្រូយ ដែលបានសង្គ្រោះនិងលែងត្រីបបែល១ក្បាល ទម្ងន់១១០គីឡូក្រាម ចូលក្នុងទន្លេមេគង្គវិញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត ៕
