ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិនតៃវ៉ាន់ ២នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ៤លានរៀល ពីបទ«ញុះ-ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

    BY Khmernote Media February 16, 2024
    ជនជាតិចិនតៃវ៉ាន់ ២នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ៤លានរៀល ពីបទ«ញុះ-ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទចំនួន ២នាក់ ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) ត្រូវបានក្រុមប្រឹក្សា ជំនុំជម្រះ ចោទប្រកាន់ពី បទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ វត្ថុតាងមានសកម្មភាព ការថត សំដែង និយាយជាភាសាចិនដែលនាំឱ្យសាធារណជនភ័ន្តច្រឡំ។

    ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោស ជនជាប់ចោទ ទាំង ២នាក់ ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) ដាក់ពន្ធនាគារ ០២ឆ្នាំ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ០៤លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay