ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្លាហានមែន! មហាជនលាន់មាត់ភ្ញាក់ផ្អើល ក្រោយឃើញក្មេងប្រុសម្នាក់បើកម៉ូតូបញ្ច្រាសទិស លើផ្លូវជាតិលេខ៤ ក្នុងទឹកដីក្រុងច្បារមន ដោយមិនខ្លាចញញើត

    BY Khmernote Media February 17, 2024
    ក្លាហានមែន! មហាជនលាន់មាត់ភ្ញាក់ផ្អើល ក្រោយឃើញក្មេងប្រុសម្នាក់បើកម៉ូតូបញ្ច្រាសទិស លើផ្លូវជាតិលេខ៤ ក្នុងទឹកដីក្រុងច្បារមន ដោយមិនខ្លាចញញើត

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានប្រភពចែករំលែកព័ត៌មានតាមបណ្តាញសង្គម tik tok កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ អំពីហេតុការណ៍ក្មេងប្រុសម្នាក់បើកម៉ូតូលើផ្លូវជាតិលេខ៤ បញ្ច្រាសទិស ដោយបើកខាងឆ្វេងដៃនៃផ្លូវភ្លោះពុះទ្រូងថ្នលក្នុងទឹកដី សង្កាត់សុព័រទេព ក្រុងច្បារមន ពីទិសខាងកើតឆ្ពោះទៅទិសខាងលិច។

    ក្រោយទទួលបានព័ត៌មានតាមរយៈបណ្ដាញសង្គម tik tok អ្នកក្លាហាន កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានធ្វើការស្រាវជ្រាវនិងសហការជាមួយស្រុកសំរោងទង ស្វែងរកឃើញក្មេងប្រុសដែលបើកម៉ូតូបញ្រ្ចាសទិស មានឈ្មោះ មឿន ដាភ័ស្ដ ហៅ ចត់ អាយុ ១៧ឆ្នាំ រស់នៅភូមិគោកភ្នៅ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតាមការបញ្ជាក់ពីមូលដ្ឋានប្រជាពលរដ្ឋក្នុងភូមិ មេភូមិ មេឃុំ និងអាណាព្យាបាល បញ្ជាក់ថា ឈ្មោះ ចត់ កើតមកមានជម្ងឺ មានសតិមិនដូចក្មេងដទៃ (សតិមិនគ្រប់) ចំណែកម៉ូតូនោះជាម៉ូតូរបស់អ្នកផ្ទះដែលទុកចោលគឺ ចត់យកជិះមិនចូលផ្ទះទេអោយតែភ្លេចខ្លួន ពេលខ្លះ “ចត់” ចេញបាត់មួយយប់ក៏មានដែរ។

    ក្រោយពីសមត្ថកិច្ចបានជួបនិងពិនិត្យលើមូលហេតុគ្រប់ បានធ្វើការសំណូមពរអោយអាណាព្យាបាលយកចិត្ដទុកដាក់យ៉ាងណាប្រុងប្រយ័ត្នបើសិនមានករណីដូចនេះអាចបង្កហានិភ័យដល់អ្នកដទៃនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈដែលកើតចេញពីការមិនទទួលខុសត្រូវរបស់អាណាព្យាបាល ករណីកន្លងមកជារឿងចៃដន្យហើយមិនមានហានិភ័យអន្ដរាយកើតឡើង ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay