ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រូបារមី លោក ណុប សក្កដា ចុះកិច្ចសន្យាជាមួយប្រធានមន្ទីរធម្មការ បញ្ឈប់ការបង្ហោះវីដេអូគ្រូបារមី លើបណ្តាញសង្គម

    BY Khmernote Media February 17, 2024
    គ្រូបារមី លោក ណុប សក្កដា ចុះកិច្ចសន្យាជាមួយប្រធានមន្ទីរធម្មការ បញ្ឈប់ការបង្ហោះវីដេអូគ្រូបារមី លើបណ្តាញសង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានធ្វើកិច្ចសន្យាលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ ឱ្យបញ្ឈប់ការបង្ហោះវីដេអូគ្រូបារមី គ្រូអូមអាម ក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម។

    មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សូមមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ៕

    ប្រភព៖ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay