ប្រកាសថ្ងៃចាក់ផ្សាយហើយ! BEAT THE BEST រដូវកាលទី២ ‘អាចឬមិនអាច?’
- BY
- Liny Chan
- February 18, 2024
បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងកាលពីរដូវកាលដំបូង ឥឡូវនេះកម្មវិធីប្រឡងចម្រៀងកំរិតពិភពលោក BEAT THE BEST បានប្រកាសនូវពេលវេលាចាក់ផ្សាយ រដូវកាលទី២ ជាផ្លូវការណ៍ហើយ។

ទូរទស្សន៍ដ៏មានប្រជាប្រិយបំផុតក្នុងប្រទេស ហង្សមាសHDTV ទើបនឹងបានបង្ហោះវីដេអូផ្សព្វផ្សាយជាផ្លូវការ និងបានបញ្ជាក់យ៉ាងច្បាស់ពីថ្ងៃចាក់ផ្សាយសម្រាប់រដូវកាលទី២នេះ។ កំពូលគណៈកម្មការពោរពេញដោយបទពិសោធទាំង ៤រូប លោក ឆន សុវណ្ណារាជ, អ្នកនាង ពេជ្រ សោភា, កញ្ញា ផន ស្រីខួច និងអ្នកនាង សួស វីហ្សា រួមទាំងពិធីករដ៏ល្បី លោក សុខ រ៉ាស៊ី និងអ្នកនាង កែវ ចាន់និមល កំពុងតែត្រៀមបង្ហាញខ្លួនពាំនាំយកបេក្ខជនល្អៗមកបង្ហាញក្នុងកម្មវិធីដ៏អស្ចារ្យនេះ។

ថ្ងៃទី2 ខែ3 ឆ្នាំ2024 គឺជាថ្ងៃដែលកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី២ នឹងត្រូវចាប់ផ្តើមចាក់ផ្សាយហើយ។ ត្រៀមទទួលយកចំណីអារម្មណ៍ថ្មីក្នុងដើមឆ្នាំថ្មីនេះទាំងអស់គ្នា ចាំមើលថាតើនិងមានបេក្ខជនលេចធ្លោបែបណាខ្លះនឹងមកបង្ហាញមុខស្រូបយកការគាំទ្រពីទស្សនិកជនក្នុងរដូវកាលថ្មីនេះ?

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី២ និងមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ រៀងរាល់ម៉ោង 8យប់ នៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV ៕



- Share This Post:






