ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិឆែក អរគុណដល់សមត្ថកិច្ចកម្ពុជា ដែលជួយស្វែងរកសម្ភារបាត់បង់ប្រគល់ឱ្យគាត់វិញ ក្រោយត្រូវជនសង្ស័យលួចយកទូរស័ព្ទ សម្ភារ ប៉ាស្ព័រ នៅសួនច្បារមាត់ទន្លេ

    BY Khmernote Media February 19, 2024
    ជនជាតិឆែក អរគុណដល់សមត្ថកិច្ចកម្ពុជា ដែលជួយស្វែងរកសម្ភារបាត់បង់ប្រគល់ឱ្យគាត់វិញ ក្រោយត្រូវជនសង្ស័យលួចយកទូរស័ព្ទ សម្ភារ ប៉ាស្ព័រ នៅសួនច្បារមាត់ទន្លេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សម្ភារដូចជា លិខិតឆ្លងដែនលេខ, អត្តសញ្ញាណប័ណ្ណជនជាតិឆែក, កាតធនាគារ, ប័ណ្ណបើកបរអន្តរជាតិ និងទូរស័ព្ទដៃ iPhone 12 ពណ៌ក្រហម ជូនជនបរទេសជនជាតិឆែក ដែលត្រូវបានជនសង្ស័យលួចយកនៅសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈជនបរទេសជនជាតិឆែកមានឈ្មោះ KYBIC MILOS ផឹកស្រាអស់កម្លាំងដេកលក់នៅលើបង់។

    ជាមួយគ្នានេះដែរ ជនបរទេសទាំងពីរនាក់ឪពុកកូនក៏បានអរគុណដល់សមត្ថកិច្ចកម្ពុជាដែលបានជួយស្វែងរកសម្ភារៈដែលបាត់បង់ទៅនាំយកប្រគល់ឱ្យគាត់វិញ។

    សូមបញ្ជាក់ថាករណីជនបរទេសខាងលើបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា គាត់មិនបាននិយាយថាករណីនោះជាអំពើឆក់កាបូបនោះទេ គឺអ្នកលេងតាមបណ្តាញសង្គមថតរូបគាត់ផុសនិយាយថាជាករណីឆក់ទៅវិញ។ ក្នុងអំពើលួចសម្ភារជនបរទេសខាងលើផងដែរកម្លាំងជំនាញព្រហ្មទណ្ឌអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ យកទៅអនុវត្តតាមនីតិវិធី។

    សូមចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វើការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឱ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់ ដើម្បីបំពុលបរិយាកាសសង្គមផងដែរ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay