រដ្ឋសភា នឹងបើកសម័យប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងរាជរដ្ឋាភិបាល ៣រូប នៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ
- February 19, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប។

១-ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
២-ឯកឧត្តម ស្រី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
៣-ឯកឧត្តម ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






