ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ស្តេចគុណភាពស្មាតហ្វូន realme Note 50 ស៊េរីថ្មីចុងក្រោយ ឡានកិនក៏មិនបែកហើយមិនជ្រាបទឹកទៀត នឹងចេញលក់ក្នុងតម្លៃនឹកស្មានមិនដល់ក្នុងខែកុម្ភៈនេះ

    BY Liny Chan February 20, 2024
    ស្តេចគុណភាពស្មាតហ្វូន realme Note 50 ស៊េរីថ្មីចុងក្រោយ ឡានកិនក៏មិនបែកហើយមិនជ្រាបទឹកទៀត នឹងចេញលក់ក្នុងតម្លៃនឹកស្មានមិនដល់ក្នុងខែកុម្ភៈនេះ

    ចូលឆ្នាំ២០២៤ ភ្លាម realme ដែលជាប្រេនស្មាតហ្វូនខ្លាំងបំផុតរបស់ពិភពលោក បានប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មីបំផុតទើបផលិតគឺ realme Note 50 ដែលជាស្តេចគុណភាពថ្មី សូម្បីឡានកិនមិនបែកនិងមិនជ្រាបទឹកព្រោះមានប្រព័ន្ធការ IP54 ក្នុងតម្លៃទាបនឹកស្មានមិនដល់។ ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ realme លោក Sky Li បានប្រកាសឱ្យដឹងថា «ការបង្កើតស៊េរីថ្មីចុងក្រោយ Note Series នេះមិនមែនគ្រាន់តែជាការណែនាំផលិតផលថ្មី ឬបង្កើនចំណែកទីផ្សារប៉ុណ្ណោះទេ តែជាការឆ្លើយតបរបស់ក្រុមហ៊ុនយើងចំពោះការរំពឹងទុកសម្រាប់អនាគត។ យើងជឿជាក់យ៉ាងមុតមាំថា ភាពអស្ចារ្យនៃបច្ចេកវិទ្យា គឺមិនត្រឹមតែនៅក្នុងការច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតលើតម្រូវការពេញនិយមផងដែរ។

    ស៊េរីថ្មីស្តេចគុណភាព realme Note 50 នេះ សន្យាថានឹងបង្កើនបទពិសោធន៍យ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់នៅក្នុងផ្នែកតម្លៃកម្រិតថវិកាពិសេសបំផុត។ ការប្រកាសតម្លៃចេញលក់នៅកម្ពុជានឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី ២៣ ខែកុម្ភៈឆាប់ៗនេះនៅលើហ្វេសប៊ុកផេក realme KH ផ្ទាល់។ realme Note 50 ដែលត្រូវបានគេស្គាល់ថាជា«ស្តេចគុណភាព» មានភាពធន់រឹងមាំខ្លាំងឡានកិនក៏មិនបែក មានប្រព័ន្ធការពារជម្រាបទឹកនិងធូលី IP54 មិនឱ្យជ្រាបទឹក មានការធានាម៉ាស៊ីនដំណើរការល្អ ៤៨ ខែ និងលក់ជូនក្នុងតម្លៃសមរម្យបំផុតដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើល។

    ភាពជឿជាក់លើគុណភាពទុកចិត្តបំផុត
    គោលការណ៍ក្នុងការផលិត realme Note 50 គឺជាការប្តេជ្ញាចិត្តចំពោះភាពជឿជាក់និងយូរអង្វែង។ បច្ចេកវិទ្យាការពារជំរាបទឹកនិងធូលី IP54 អាចជួយការពារការជ្រាបទឹកពេលមានការខ្ទាតដោយចៃដន្យ ខណៈដែលគម្របកញ្ចក់ការពារមានកម្លាំងរឹងមាំខ្ពស់ និងរចនាសម្ព័ន្ធអាលុយមីញ៉ូមខាងក្នុងអាចការពារបានល្អបំផុតចំពោះការធ្លាក់ឬកិន បើប្រៀបធៀបនឹងស្មាតហ្វូនតម្លៃប្រហែលគ្នា។ ជាមួយនឹងការយកចិត្តទុកដាក់ពីក្រុមស្រាវជ្រាវ&អភិវឌ្ឍរបស់ realme អ្នកប្រើប្រាស់អាចទន្ទឹងរង់ចាំបទពិសោធន៍ម៉ាស៊ីនដំណើរការយ៉ាងរលូនរហូតដល់ 48 ខែ។ លើសពីនេះទៅទៀត វាកាន់ថ្មបានយូរដូចស្មាតហ្វូនកម្រិតកំពូល។ ថ្មបន្ទាប់ពីសាកចុះឡើងរហូតដល់ 1200ដង នៅតែរក្សាបានគុណភាពល្អនៃសមត្ថភាពថ្ម។ តាមការគណនាដោយផ្អែកលើការសាកមួយដងក្នុងមួយថ្ងៃ ស្មាតហ្វូននេះអាចឲ្យយើងប្រើដោយទំនុកចិត្តក្នុងរយៈពេលបីឆ្នាំ។

    សមត្ថភាពជើងឯក MVP នៃស្មាតហ្វូនកម្រិតថវិកា
    realme Note 50 ត្រូវបានបំពាក់ដោយបន្ទះឈីបខ្លាំង Octa-core UNISOC T612 ដែលមានពិន្ទុគោល AnTuTu 245,343 ធ្វើឱ្យមានលក្ខណៈខុសពីគូប្រកួតប្រជែង ជាមួយនឹងដំណើរការហ្គេមល្អជាង និងល្បឿនដំណើរការកម្មវិធីលឿនជាង។ ភ្ជាប់ជាមួយ RAM បន្ថែមសរុបទំហំ 8GB(4+4GB) និង ROM ដល់ទៅ 128GB និងអាចបន្ថែមទំហំផ្ទុករហូតដល់ 2TB នោះ realme Note 50 ធានាបាននូវការប្រើប្រាស់ប្រចាំថ្ងៃនិងទំហំផ្ទុកដ៏សម្បូរបែប។ ដំណើរការឈានមុខគេ ដែលអមជាមួយនឹងថាមពលថ្មធំ 5000mAh អនុញ្ញាតឱ្យចាក់តន្ត្រីបន្តរហូតដល់ 106 ម៉ោង ផ្តល់នូវការធានាការប្រើប្រាស់យូរអង្វែង៕

    បទពិសោធន៍ផ្តាច់មុខនៅក្នុងការរចនាភ្លឺរលោងចែងចាំងស្អាតទាន់សម័យ
    ការរចនាគម្របខាងក្រោយពីរពណ៌និងគែមជ្រុងទាន់សម័យ ហើយមានជម្រើសពណ៌ខៀវ និងពណ៌ខ្មៅ realme Note 50 ធ្វើឱ្យមានតុល្យភាពរវាងភាពរឹងមាំនិងភាពសាមញ្ញតែទាន់សម័យ។ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 7.99mm វាមានតួខ្លួនស្ដើងបំផុតក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហែលគ្នា និងមានទម្ងន់ស្រាល 186g ដែលធ្វើឱ្យងាយស្រួលកាន់ក្នុងប្រអប់ដៃរបស់អ្នក។ អេក្រង់លំដាប់កំពូលនៅក្នុងស្មាតហ្វូនកម្រិតថវិកា realme Note 50 បំពាក់អេក្រង់លាតពេញទំហំ 6.74 អ៊ីញ ជាមួយនឹងសមាមាត្រអេក្រង់ធៀបនឹងតួខ្លួន 90.3% ។ វាមានកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 560 nits សម្រាប់ការមើលឃើញច្បាស់នៅក្រោមពន្លឺថ្ងៃ។ កាន់តែប្រសើរឡើងជាមួយនឹងល្បឿនអេក្រង់រលូន 90Hz និងកម្រិតពណ៌ច្បាស់ ធានាការផ្តល់បទពិសោធន៍ដែលមើលឃើញដិតច្បាស់ និងរស់រវើក។

    ប្រើស្មាតហ្វូនរបស់អ្នកដោយភាពងាយស្រួលនិងផាសុកភាព
    Mini Capsule ដែលត្រូវបានរចនាថ្មី ជាពិសេសសម្រាប់ Note 50 គឺជាការរំលេចភាពច្នៃប្រឌិតដ៏សំខាន់ ធ្វើឱ្យការបង្ហាញ ការប្រើប្រាស់ទិន្នន័យ ស្ថានភាពសាកថ្ម និងការរាប់ជំហានកាន់តែច្បាស់ និងនាំមកនូវព័ត៌មានសំខាន់ៗដោយផ្ទាល់ដល់ការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់។ realme Note 50 មានសេវាខ្លាំងផងដែរ ជាមួយនឹងការរចនាអង់តែនដ៏ឆ្លាតវៃនៅផ្នែកខាងលើ និងខាងក្រោម ដែលធានាបាននូវការតភ្ជាប់ខ្លាំង និងមានស្ថេរភាពគ្រប់ពេលវេលា។ លើសពីនេះទៅទៀត វាមានស្កេនក្រយៅដៃចំហៀងសម្រាប់ការដោះសោងាយស្រួល និងរហ័ស។

    តម្លៃ និងការដាក់លក់លើទីផ្សារ
    realme Note 50 ចេញលក់នៅកម្ពុជាជាមួយ 2 ជម្រើស ទំហំផ្ទុក 8GB(4+4GB)+64GB និងទំហំផ្ទុក8GB(4+4GB)+128GB។ ការប្រកាសតម្លៃជាផ្លូវការគឺនៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2024 នៅលើហ្វេសប៊ុកផេក realme KH។

    អំពីក្រុមហ៊ុន realme
    realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com

    ស្លោកថ្មីរបស់ខ្លួនគឺ Make it real. ក្រោមស្មារតីម៉ាកយីហោថ្មីនេះ realme កំពុងលះបង់ខ្លួនវាច្រើនជាងពេលណាទាំងអស់សម្រាប់អ្នកប្រើប្រាស់វ័យក្មេង ក្នុងគោលបំណងនាំមកនូវអត្ថប្រយោជន៍ពិតប្រាកដ ច្បាស់លាស់ និងជាក់ស្តែងដល់ជីវិតរបស់ពួកគេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.realme.com ។

    Share This Post: