ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្លែងបន្លំជាសង្ឃ ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា ឆបោកប្រជាពលរដ្ឋ នៅផ្សារអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី១

    BY Khmernote Media February 20, 2024
    ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្លែងបន្លំជាសង្ឃ ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា ឆបោកប្រជាពលរដ្ឋ នៅផ្សារអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី១

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា និងបទឆបោក ប្រព្រឹត្តនៅចំណុចផ្សារអូរឬស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ឃាត់ខ្លួនជនសង័្សយចំនួន០២នាក់៖
    ១.ឈ្មោះ សៅ ពន្លៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្តាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
    ២.ឈ្មោះ ថាន សុខល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

    សម្ភារដកហូត៖ គ្រឿងបរិក្ខារបស់ព្រះសង្ឃ ចំនួន២ឈុត , ឆ័ត្រ១, ប្រាក់ចំនួន២២,០០០រៀល។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay