ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ឡូយណាស់! ស្រោមការពារទូរស័ព្ទនេះ អាចធ្វើឲ្យ iPhone របស់អ្នកក្លាយទៅជាម៉ាស៊ីនហ្គេមសង់ផ្ទះ តាំងពីជំនាន់កុមារភាពបាន

    BY Khmernote Media March 12, 2018
    ឡូយណាស់! ស្រោមការពារទូរស័ព្ទនេះ អាចធ្វើឲ្យ iPhone របស់អ្នកក្លាយទៅជាម៉ាស៊ីនហ្គេមសង់ផ្ទះ តាំងពីជំនាន់កុមារភាពបាន

    កាលពីជំនាន់ឆ្នាំ1989 ក្រុមហ៊ុន Nintendo បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង និងជាពិសេសគឺកុមារតែម្ដង ក្រោយពេលក្រុមហ៊ុននេះបានចេញលក់ឧបករណ៍លេងហ្គេម Game Boy។ ដោយឡែក ទាក់ទងទៅនឹងម៉ាស៊ីនលេងហ្គេមនេះ គឺមិនទាន់សម័យដូចឥឡូវនេះទេ ពោលគឺហ្គេមមានលក្ខណៈក្រាហ្វីកជ្រុងៗ និងមិនមានពណ៌ឡើយ។

    អាចនិយាយបានថា កាលពីជំនាន់នោះ យើងទាំងអស់គ្នានៅមិនទាន់ស្គាល់ថាអ្វីជាស្មាតហ្វូន រឺឧបករណ៍លេងហ្គេមទំនើបៗឡើយ ដូចនេះ យើងអាចចំណាយពេលបានរាប់ម៉ោងក្នុងមួយថ្ងៃ ទៅលើការលេងហ្គេមនេះដោយមិនធុញទ្រាំ។ ថ្វីបើក្នុងសម័យនេះ បច្ចេកវិទ្យាទទួលបានការអភិវឌ្ឍខ្លាំងមែន តែប្រសិនបើអ្នកចង់រំលឹកអតីតកាលចាស់ជាមួយនឹងហ្គេមតេលេដែលមានដូចជា ហ្គេមពស់ សង់ផ្ទះ នោះស្រោមការពារ iPhone នេះអាចជួយអ្នកបាន។

    គួរបញ្ជាក់ផងដែរថា ស្រោមការពារដ៏ពិសេសនេះ ត្រូវបានរចនាឡើងដោយលោក Wanle ហើយសម្រាប់ការលេងហ្គេមលើស្រោមនេះ នឹងមិនប៉ះពាល់ដល់ថាមពលថ្មរបស់ iPhone ឡើយ។ មួយវិញទៀត រាល់ហ្គេមទាំងអស់ក៏មិនត្រូវការភ្ជាប់អ៊ីថឺណេតឡើយ។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្រោមការពារ iPhone ដែលមានភ្ជាប់មកជាមួយនឹងហ្គេមតេលេនេះ ត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ LCD មានប៊ូតុងចុង និងគ្រឿងបរិក្ខាគ្រប់ដូចជា រន្ធសាកថ្ម ឧបករណ៍បំពងសម្លេង Flash និងរន្ធដោតកាសផងដែរ។ ក្នុងស្រោមការពារនោះមួយ គឺមានជម្រើសហ្គេម 10ដើម្បីលេង ហើយសម្រាប់ iPhone ដែលអាចពាក់ស្រោមការពារនេះបានគឺមានដូចជា iPhone 7, 7 Plus, iPhone 8, 8 Plus និង iPhone X ផងដែរ។ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់បាន សូមចុចលើ Link នេះដើម្បីទិញ។

    Fu

    ប្រភព៖ idropnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay