អន្តរជាតិ

មនុស្សជាច្រើននាក់បានរងរបួសក្នុងហេតុការណ៍រថយន្តជាង ១០០គ្រឿងបុកបន្តគ្នានៅលើផ្លូវល្បឿនលឿនក្នុងប្រទេសចិន

BY
Pheakdey
February 23, 2024

ចិន៖ ពលរដ្ឋចិនជាច្រើននាក់បានរងរបួសក្នុងហេតុការណ៍រថយន្តជាង ១០០គ្រឿងបុកបន្តគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៣ ខែកុម្ភៈនេះ។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅលើផ្លូវល្បឿនលឿនមួយកន្លែងស្ថិតនៅក្នុងទីក្រុង Suzhou នៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៣បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ ខណៈជនរងគ្រោះចំនួន ៦នាក់ផ្សេងទៀតបានរងរបួសស្រាល។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះបានបង្កឡើងដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល ពោលគឺមានធ្លាក់ព្រិលទឹកកកខ្លាំងពេករហូតធ្វើឲ្យអ្នកបើកបរមើលផ្លូវលែងច្បាស់ទើបបង្កឲ្យ​មានការបុកគ្នាតែម្តង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរចិននៅមិនទាន់រកឃើញអ្នកដែលបានបង្កនិងអ្នកដែលត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់មួយនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: