បច្ចេកវិទ្យា

ក្ដារចុចជំនាន់ថ្មីកុំព្យូទ័រ MacBook របស់ក្រុមហ៊ុន Apple ធានាថាមិនចូលកំទេចកំទី រឺធូលីដីឡើយ

BY
Khmernote Media
March 12, 2018

កាលពីពេលថ្មីៗនេះ ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple ត្រូវបានបង្ហាញទៀតហើយ ប៉ុន្ដែម្ដងនេះមិនមែនទាក់ទងទៅនឹងមុខងារ រឺផលិតផលថ្មីឡើយ។ ផ្ទុយទៅវិញ នោះគឺជាការបង្ហាញពីជំនាន់ថ្មីនៃក្ដារចុចរបស់កុំព្យូទ័រ MacBook ដែលនឹងធានាថាមិនចូលកំទេចកំទី រឺធូលីដីឡើយ។

ត្រឡប់ទៅកាន់ឆ្នាំ2015 វិញគឺជាពេលវេលាដែលក្រុមហ៊ុន Apple សម្រាច់ដាក់បង្ហាញទាក់ទងទៅនឹងកុំព្យូទ័រ MacBook របស់ខ្លួន ជាផលិតផល Laptop ដំបូងរបស់ក្រុមហ៊ុនដែលប្រើប្រាស់គ្រាប់ចុចប្រភេទ Butterfly Switches និងមានគ្រាប់ចុចនីមួយៗដាច់ឆ្ងាយពីគ្នា។ ស្របពេលជាមួយនឹងការព្យាយាមរបស់ក្រុមហ៊ុនដែលចង់ឲ្យកុំព្យូទ័រប្រភេទនេះស្ដើងខ្លាំង បញ្ហាទាក់ទងទៅនឹងកំទេចកំទី កំទេចអាហារ រឺធូលីដី តែងចូលខ្លួនទៅក្រោមគ្រាប់ចុច ហើយភាគច្រើននៃកំទេចនេះ គឺមិនអាចចេញមកក្រៅវិញបានទេ។

រហូតមកដល់ខែកញ្ញា ឆ្នាំ2016 ក្រុមហ៊ុន Apple បានសម្រេចស្នើរសុំប៉ាតង់ថ្មីទាក់ទងទៅនឹងដំណោះស្រាយនេះ ហើយក្នុងសប្ដាហ៍នេះតែម្ដង ការស្នើរសុំនេះត្រូវបានសម្រេចអនុញ្ញាត។ គំនិតថ្មីរបស់ក្រុមហ៊ុន Apple នេះពិតជាមិនធម្មតាឡើយ ពោលគឺវាពិតជាមានប្រយោជន៍ខ្លាំង និងដោះស្រាយជូនអ្នកដែលនិយមគាំទ្រផលិតផល MacBook។

Fu

ប្រភព៖ slashgear

Share This Post: