អន្តរជាតិ

បុគ្គលិកធ្វើការងារបោះឆ្នោតនៅឥណ្ឌូនេស៊ី ១១៤នាក់បានបាត់បង់ជីវិត និងជាង ១៥,០០០នាក់ធ្លាក់ខ្លួនឈឺក្រោយព្យាយាមធ្វើការងារជាច្រើនម៉ោងជាប់គ្នាដោយគ្មានពេលសម្រាក

BY
Pheakdey
February 28, 2024

ឥណ្ឌូនេស៊ី៖ ចំនួនបុគ្គលិកធ្វើការងារបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលបានស្លាប់បាត់បង់ជីវិតដោយសារតែភាពនឿយហត់ខ្លាំងបានកើនឡើងដល់ចំនួន ១១៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៨ ខែកុម្ភៈនេះ។ គួររម្លឹកជូនថា​ ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី ១៤ ខែកុម្ភៈកន្លងទៅ ខណៈរហូតមកទល់នឹងពេលនេះនៅមានកិច្ចការជាច្រើនទាក់ទាងនឹងការងារបោះឆ្នោតនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។

ដោយសារតែការងារមានវិសាលភាពធំធេងនិងបន្ទាន់ហើយបុគ្គលិកមានចំនួនមិនគ្រប់គ្រាន់នោះ បុគ្គលិកធ្វើការងារបោះឆ្នោតម្នាក់ៗត្រូវធ្វើការងារជាច្រើនម៉ោងជាប់គ្នា ខណៈអ្នកខ្លះបានចំណាយពេលធ្វើការងាររហូតដល់​ ២៦ម៉ោងជាប់គ្នាដោយគ្មានពេលសម្រាកនោះទេ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយនៅមានបុគ្គលិកជាង ១៥,០០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានធ្លាក់ខ្លួនឈឺផងដែរ។ សូមបញ្ជាក់ជូនថា​ នៅក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៤នេះ ឥណ្ឌូនេស៊ីបានប្រើប្រាស់បុគ្គលិកសរុបចំនួន ៥,៧លាននាក់ ខណៈនៅទូទាំងប្រទេសឥណ្ឌូនេស៊ីមានការិយាល័យបោះឆ្នោតសរុបចំនួន​ ៨២០,០០០កន្លែង និងមានពលរដ្ឋសរុបចំនួន ២០៤,៨លាននាក់ដែលបានចុះឈ្មោះបោះឆ្នោត៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: