អន្តរជាតិ

អាមេរិកប្រកាសដាក់តំបន់មួយចំនួននៅភាគខាងជើងរដ្ឋតិចសាស់ក្នុងស្ថានភាពអាសន្នព្រោះបញ្ហាភ្លើងឆេះព្រៃ

BY
Pheakdey
February 29, 2024

អាមេរិក៖ អាជ្ញាធររដ្ឋតិចសាស់បានណែនាំពលរដ្ឋរស់នៅក្នុងតំបន់ងាយរងគ្រោះមួយចំនួនត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្ន ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយសារតែបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈនេះ។ គិតត្រឹមពេលនេះភ្លើងឆេះព្រៃបានកំពុងតែកើតមានក្នុងទីតាំងចំនួន ៧កន្លែងផ្សេងគ្នា ខណៈអាជ្ញាធរបានដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ដើម្បីតៀមធ្វើអន្តរាគមន៍នៅជុំវិញតំបន់ដែលមានភ្លើងឆេះទាំងនោះ។ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមទីតាំងដែលមានភ្លើងឆេះព្រៃទាំង ៧កន្លែងនោះ មានមួយកន្លែងបានកើតមានក្នុងកម្រិតដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននោះទេបើគិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Greg Abbott​ អភិបាលរដ្ឋតិចសាស់បានបញ្ជាក់ថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃក្នុងទំហំព្រៃដីសរុបប្រមាណជា ៣៣៤,០០០អា តែនៅមិនទាន់មានពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ពីគ្រោះធម្មតាជាតិមួយនេះនៅឡើយទេ។ យ៉ាងណាក្តី ដើម្បីការពារហានិភ័យផ្សេងៗអភិបាលរដ្ឋតិចសាស់បានប្រកាសដាក់ស្រុកចំនួន ៦០នៅជុំវិញតំបន់មានភ្លើងឆេះព្រៃជាតំបន់ស្ថិតក្នុងស្ថានភាពអាសន្នផងដែ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: