អន្តរជាតិ

តុលាការវៀតណាមបើកសោវនាការកាត់ក្តីករណីក្លែងបន្លំហិរញ្ញវត្ថុដ៏ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ខណៈជនជាប់ចោទជិត ៩០នាក់សុទ្ធតែប្រឈមនឹងការទទួលទោសអស់ជីវិត

BY
Pheakdey
March 5, 2024

វៀតណា​ម៖ តុលាការទីក្រុងហាណូយប្រទេសវៀតណាមបានបើកសោវនាការកាត់ក្តីសំណុំរឿងក្លែងបន្លំហិរញ្ញវត្ថុដ៏ធំមួយដែលមានតម្លៃជាទឹកប្រាក់ជាង​​ ១២ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៥ ខែមីនា។ ករណីក្លែងបន្លំនេះត្រូវបានអាជ្ញាធរវៀតណាមណាត់ទុកថា​ ជាករណីក្លែងបន្លំហិរញ្ញវត្ថុដ៏ដំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាមនោះទេ ខណៈការជំនុំជម្រះលើករណីដ៏កម្របំផុតនេះអាចនឹងត្រូវ​ធ្វើឡើងរហូតដល់ចុងខែមេសាឆ្នាំ២០២៤នេះ។

ប្រភពខាងលើបានបន្តថា មេខ្លោងនៅក្នុងករណីក្លែងបន្លំប្រាក់ខាងលើនេះគឺលោកស្រីមហាសេដ្ឋីអចលនទ្រព្យ Truong My Lan ដែលបានបន្លំកាន់កាប់ទ្រព្យសម្បត្តិជាច្រើនរបស់ធនាគាររដ្ឋវៀតណាម Saigon Joint Stock Commercial Bank (SCB) ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលទ្រព្យសម្បត្តិទាំងនោះមានតម្លៃសរុប ៣០៤ទ្រីលានដុង (១២,៤៦ពាន់លានដុល្លារ)។ យោងតាមការស៊ើបអង្កេតបានបង្ហាញថា ការបន្លំកាន់កាប់ទ្រព្យសម្បតិ្តរដ្ឋទាំងអស់នោះត្រូវបានធ្វើឡើងតាមរយៈរូបភាពនៃការផ្ទេរសិទ្ធកាន់កាប់ដោយមានសំណងសមស្រប​ ឬក្រោមហេតុផលដើម្បីផ្តល់ជាប្រយោជន៍សម្រាប់សង្គម​ តែជាក់ស្តែងវាគឺជាការបន្លំយកទ្រព្យសម្បត្តិរដ្ឋមកជាកម្មសិទ្ធឯកជនតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា​ ជនជាប់ចោទក្នុងករណីមួយនេះមានចំនួនជិត ៩០នាក់ ខណៈពួកគេម្នាក់ៗសុទ្ធតែអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: