ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ក្រុមឆ្មាំសមុទ្រម៉ាឡេស៊ីបានធ្លាក់នៅច្រកសមុទ្រម៉ាឡាកា
- BY
- Pheakdey
- March 5, 2024
ម៉ាឡេស៊ី៖ ឧទ្ធម្ភាគចក្ររបស់ក្រុមឆ្មាំសមុទ្រម៉ាឡេស៊ីមួយគ្រឿងបានធ្លាក់នៅច្រកសមុទ្រម៉ាឡាកា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃអង្គារ ទី៥ ខែមីនានេះ។ នៅក្នុងឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់ខាងលើនេះមានផ្ទុកមនុស្សចំនួន ៤នាក់ ដោយនៅក្នុងនោះមានម្នាក់ជាអ្នកបើកបរឧទ្ធម្ភាគចក្រ និង ៣នាក់ទៀតគឺជាសមាជិកនៃក្រុមឆ្នាំសមុទ្រ។

យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។ ប្រភពខាងលើនេះបានបន្តថា ការហោះហើររបស់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះគឺត្រូវបានធ្វើឡើងជាលក្ខណៈហ្វឹកហាត់ ដែលមានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរអាកាសចរណ៍ម៉ាឡេស៊ី ដូចនេះហើយទើបក្រុមអ្នកជួយសង្គ្រោះអាចធ្វើការសង្គ្រោះជនរងគ្រោះទាំង ៤នាក់ចេញទឹកសមុទ្របានយ៉ាងឆាប់រហ័ស។ គិតរហូតមកទល់នឹងពេលនេះអាជ្ញាធរម៉ាឡេស៊ីនៅមិនទាន់អាចបញ្ជាក់ពីហេតុផលបច្ចេកទេស ដែលធ្វើឲ្យឧទ្ធម្ភាគចក្រមួយគ្រឿងនេះត្រូវធ្លាក់ចូលទៅក្នុងសមុទ្រនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






