សែនស្រណោះ! នេះគឺជាពាក្យសុំបម្រើការងារដំបូងរបស់លោក Steve Jobs តាំងពីឆ្នាំ1973 មុនពេលក្លាយជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple
- March 12, 2018
កាលពីប៉ុន្មានសប្ដាហ៍មុន ពាក្យសុំបម្រើការងាររបស់លោក Steve Jobs តាំងពីជំនាន់ឆ្នាំ1973 ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ RR Auction។ ដោយឡែក ទាក់ទងទៅនឹងបែបបទសុំការងារនោះគឺមានតម្លៃរហូតដល់ទៅ $50,000 ឯណោះសម្រាប់ពេលបច្ចុប្បន្ន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ វាមានបង្ហាញពីការស្នើរសុំការងាររបស់លោក Steve Jobs មុនពេលក្លាយជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple តាមបែបសាមញ្ញៗដូចគ្នាទៅនឹងសិស្សវិទ្យាល័យផ្សេងៗទៀតដែរ។

មុនពេលចូលទៅដល់ការស្នើរសុំការងាររបស់លោក Jobs មានរឿងរាវជាច្រើនបានកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ70 ដែលយើងទាំងអស់គ្នាអាចនឹងមិនដឹង។ កាលពីឆ្នាំ1972 លោក Jobs បានចុះឈ្មោះចូលរៀនក្នុងមហាវិទ្យាល័យ Reed ផ្នែកសិល្បៈសេរីនៅក្នុងរដ្ឋ Oregon។ ប៉ុន្ដែ លោកមិនបានរៀនដល់ចប់ឡើយ ពោលគឺត្រឹមមួយឆមាសលោកក៏សម្រេចចិត្តបោះបង់ចោល។ ក្រោយមក ថ្វីបើលោក Jobs សម្រេចិត្តឈប់ តែលោកនៅតែរស់នៅក្នុងសាលានោះអស់រយៈពេល 18ខែបន្ថែមទៀត ដែលជាហេតុនាំឲ្យមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនកើតឡើងលើរូបគាត់។
ទាក់ទងទៅនឹងការបោះបង់ចោលការសិក្សារបស់ខ្លួន គាត់បានពន្យល់ថា៖ “6ខែ ក្រោយមក ខ្ញុំមិនសង្កេតឃើញតម្លៃវាសោះ។ ខ្ញុំពិតជាមានគំនិតទទេរស្អាត ទាក់ទងទៅនឹងអ្វីដែលខ្ញុំត្រូវធ្វើក្នុងជីវិត ហើយសម្រាប់មហាវិទ្យាល័យ ក៏ហាក់ដូចជាមិនអាចជួយអ្វីខ្ញុំបានដែរ។ ក្រៅពីនេះ ខ្ញុំក៏បានចំណាយប្រាក់ទាំងអស់ដែលឪពុកម្ដាយខ្ញុំខំសន្សំពេញមួយជីវិត ដូចនេះខ្ញុំក៏សម្រេចចិត្តបោះបង់ចោលតែម្ដងទៅ។”
ស្របពេលជាមួយនឹងការលើកឡើងនេះ ពាក្យសុំបម្រើការងាររបស់លោក Jobs ត្រូវបានបង្ហាញ ដោយមានភ្ជាប់មកជាមួយនឹងវិធីសាស្ត្រនៃការសុំបម្រើការងារ ដូចគ្នាទៅនឹងសិស្សដទៃទៀតដែរ។ គ្រានោះ Jobs គឺជា English Lit តែអ្វីដែលអស្ចារ្យបំផុតនោះគឺលោកបញ្ជាក់ថា ខ្លួនចេះផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិច និងវិស្វករឌីហ្សាញ។ លើសពីនេះទៅទៀត Jobs ក៏បានបន្ថែមថា ខ្លួនមានបទពិសោធន៍ផ្នែកកុំព្យូទ័រ និងគិតលេខបានរហ័សផងដែរ។
គួរបញ្ជាក់ផងដែរថា ពុំមានការបង្ហាញណាមួយ ទាក់ទងទៅនឹងការងារដែលលោក Jobs បានស្នើរសុំឡើយ ប៉ុន្ដែ គាត់បានចាប់ផ្ដើមធ្វើការនៅឯក្រុមហ៊ុន Atari ក្នុងឆ្នាំ1974 ជាមួយនឹងលោក Steve Wozniak។

Fu
ប្រភព៖ bgr
- Share This Post:






