ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបញ្ចុះតម្លៃជើងហោះហើរប្រភេទ Red-eye flight ចំនួន ២០%ក្នុងឱកាស “បុណ្យចូលឆ្នាំប្រពៃណីថៃ”

    BY Pheakdey March 11, 2024
    ថៃបញ្ចុះតម្លៃជើងហោះហើរប្រភេទ Red-eye flight ចំនួន ២០%ក្នុងឱកាស “បុណ្យចូលឆ្នាំប្រពៃណីថៃ”

    ថៃ៖អាជ្ញាធរអាកាសចរណ៍ថៃបានជូនដំណឹងនៅក្នុងថ្ងៃចន្ទ ទី១១​​ ខែមីនានេះថា​ សំបុត្រយន្តហោះសម្រាប់ធ្វើដំណើរនៅក្នុងស្រុកនឹងត្រូវបញ្ចុះតម្លៃ ២០%​ នៅក្នុង​ឱកាសនៃពិធី “បុណ្យចូលឆ្នាំប្រពៃណីថៃ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ កម្មវិធីបញ្ចុះតម្លៃពិសេសនេះនឹងត្រូវអនុវត្តសម្រាប់តែជើងហោះហើយប្រភេទ Red-eye flight តែប៉ុណ្ណោះ ពោលគឺជាជើងហោះហើរដែលត្រូវចេញដំណើរនៅពេលយប់ជ្រៅ និងនៅពេលព្រឹកព្រលឹម។

    ប្រភពខាងលើបានបន្តថា តាមគម្រោង គឺកម្មវិធីបញ្ចុះតម្លៃនេះនឹងត្រូវអនុវត្តនៅក្នុងរយៈពេលចំនួន ៤ថ្ងៃ គឺថ្ងៃទី១១ ថ្ងៃទី១២ ថ្ងៃទី១៥ និងថ្ងៃទី១៦ នៃខែមេសាខាងមុខនេះ ខណៈគោលបំណងនៃការបង្កើតកម្មវិធីពិសេសនេះឡើង គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ទីតាំងសំខាន់ៗមួយចំ​នួន ដ្បិតនៅក្នុងឱកាសនៃពិធីបុណ្យដ៏ធំមួយនេះការធ្វើដំណើរតាមមធ្យោបាយផ្សេងៗនៅទូទាំងប្រទេសថៃ នឹងមានភាពមមាញឹកយ៉ាងខ្លាំង។ បើតាមអាជ្ញាធរអាកាសចរណ៍ថៃបានបញ្ជាក់បន្ថែមថា នៅក្នុងឱកាសនៃពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៤នេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួន​៦ បានសម្រេចបង្កើនជើងហោះហើរសរុបចំនួន ១០៤ជើងបន្ថែមពីលើកាលវិភាគហោះហើរតាមថ្ងៃធម្មតា ខណៈការបង្កើនជើងហោះហើរទាំង ១០៤ជើងនេះ នឹងប​ង្កើតកៅអីអង្គុយសម្រាប់ក្រុមអ្នកធ្វើដំណើរបានចំនួន ១៧,៨៧៤នាក់ផងដែរ៕ 

    អត្ថបទ៖ ភក្តី
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: