ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកកម្ពុជាលើកទី១! តារាសម្តែងលោក Gagan Malik តួអង្គ «ព្រះពុទ្ធ» បានចូលក្រាបថ្វាយបង្គំសម្ដេចព្រហ្មរតនមុនី ពិន សែម នៅវត្តរាជបូណ៌

    BY Khmernote Media March 20, 2024
    មកកម្ពុជាលើកទី១! តារាសម្តែងលោក Gagan Malik តួអង្គ «ព្រះពុទ្ធ» បានចូលក្រាបថ្វាយបង្គំសម្ដេចព្រហ្មរតនមុនី ពិន សែម នៅវត្តរាជបូណ៌

    ខេត្តសៀមរាប៖ នៅថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ វត្តរាជបូណ៌ ក្រុងសៀមរាប បានឱ្យដឹងថា លោកGagan Malik (ហ្គាហ្កាន ម៉ាលីក) ដែលជាតារាសម្ដែងប៊ូលីវូត ធ្លាប់សម្ដែងតួអង្គ «ព្រះពុទ្ធ» បានចូលក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសម ដែលលោកបានមកដល់ប្រទេសកម្ពុជា។

    តាមរយៈខ្លឹមសារបង្ហោះរបស់ វត្តរាជបូណ៌ ក្រុងសៀមរាប បានថ្លែងឱ្យដឹងថា៖ «លោក Gagan Malik (ហ្គាហ្កាន ម៉ាលីក) ជាតារាសម្ដែងប៊ូលីវូត លោកធ្លាប់បានសម្ដែងដើរតួជា “ព្រះពុទ្ធ” ។ ការមកដល់ប្រទេសកម្ពុជាយើង គឺជាលើកទី១ របស់គាត់ វត្តមានលើកទី១ នៅលើទឹកដីកម្ពុជា លោក Gagan Malik និងក្រុមការងារ បានអញ្ជើញមកខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងបានអញ្ជើញចូលមកវត្តរាជបូណ៌ ក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសមដែលលោកបានមកដល់ប្រទេសកម្ពុជាយើង» ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay