ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរជាង ១ម៉ឺននាក់ បានមកទស្សនាព្រឹត្តការណ៍ដ៏អស្ចារ្យ ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

    BY Khmernote Media March 21, 2024
    ភ្ញៀវទេសចរជាង ១ម៉ឺននាក់ បានមកទស្សនាព្រឹត្តការណ៍ដ៏អស្ចារ្យ ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

    ខេត្តសៀមរាប​៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។

    ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរជាទីគយគនបានយ៉ាងរីករាយ។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay