ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ប្រើប្រាស់សារធាតុខុសច្បាប់ អុកឡុកក្នុងមូលដ្ឋាន និងជាន់ទង់ជាតិខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

    BY Nisaiy KN March 24, 2024
    បុរសម្នាក់ប្រើប្រាស់សារធាតុខុសច្បាប់ អុកឡុកក្នុងមូលដ្ឋាន និងជាន់ទង់ជាតិខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

    (ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានបុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា។

    បន្ថែមផងដែរថា បុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ។ ជនសង្ស័យឈ្មោះ អ៊ុក​ ភក្តី​ ភេទប្រុស​ មុខរបរ​ រេីសអេតចាយ ស្នាក់​នៅ​ ផ្ទះ​ជួល​ ភូមិដំណាក់ធំ៤​ សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌ​មានជ័យ​៕

    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: