ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារ អន ផានិត នៅខេត្តកំពត
- BY
- srey nuch
- March 25, 2024
ខេត្តកំពត៖ នៅថ្ងៃទី២៤ ខែមីនាម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារ អន ផានិត សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A នៅខេត្តកំពត។
តាមរយៈខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត សិស្សនិទ្ទេសA ស្ថិតនៅខេត្តកំពត។»
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ « ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់ក្មួយប្រុស និងការលះបង់របស់ម្ដាយឪពុករបស់ក្មួយប្រុស ដែលជាជនពិការទាំងពីររូប ធ្វើឱ្យក្មួយប្រុសទទួលបានការអាណិតស្រលាញ់ពីសម្ដេចទាំងទ្វេយ៉ាងខ្លាំង។ ក្នុងឱកាសនេះ ឯកឧត្តមបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យក្មួយប្រុសត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានកាន់តែល្អប្រសើរ ដើម្បីយកចំណេះវិជ្ជាទាំងនេះបម្រើមាតុភូមិ និងក្រុមគ្រួសារ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ៕»
ប្រភព៖ Samdech Hun Sen of Cambodia
- Share This Post: