ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់មេដាយវ៉ូវីណាម ៦គ្រឿងនៅស៊ីហ្គេម២០២៣ ប៉ាល់ ឆរស្មុី ធ្លាប់ប៉ងចង់ក្លាយជាអ្នកសារព័ត៌មាន

    BY Khmernote Media March 26, 2024
    ម្ចាស់មេដាយវ៉ូវីណាម ៦គ្រឿងនៅស៊ីហ្គេម២០២៣ ប៉ាល់ ឆរស្មុី ធ្លាប់ប៉ងចង់ក្លាយជាអ្នកសារព័ត៌មាន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កីឡាការិនី ប៉ាល់ ឆរស្មុី មុនឈានជើងចូលធ្វើជាអ្នកកីឡាដូចបច្ចុប្បន្ន នាងបានរំឭកថា មានបំណងចង់ក្លាយជាអ្នកសារព័ត៌មានមួយរូប ព្រោះចូលចិត្តការថតរូប។ តែបំណងប្រាថ្នានេះមិនបានសម្រេចឡើយ ដោយសារតែឪពុកម្ដាយរបស់នាងបានជំរុញរូបនាងចូលហាត់កីឡាវិញ។

    យ៉ាងណា ក្រោយទទទួលបានជោគជ័យក្នុងវិស័យកីឡា ជាពិសេសកីឡាវ៉ូវីណាម ជាបន្តបន្ទាប់មក ស្ត្រីមានកំណើតនៅរាជធានីភ្នំពេញក៏ទទួលបានក្របខណ្ឌជាមន្ត្រីនគរបាលជាតិ។ ក្រោយចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នាងក៏ទំនេរពីការហ្វឹកហាត់ និងបានឆ្លៀតចូលការិយាល័យផ្សព្វផ្សាយនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបន្ទុកផ្នែកថតរូបសារព័ត៌មាន។

    ប្អូនស្រីកីឡាតេក្វាន់ដូ ITF ឆ្នើម ប៉ាល់ ជីវ័ន្ដ ដដែលទទូចថា នេះជាឱកាសពិសេសមួយដែលរូបនាងអាចចាប់យកជំនាញដែលនាងធ្លាប់ប៉ងតាំងពីនៅក្មេង ហើយសព្វថ្ងៃក៏កំពុងព្យាយាមជួយការងារតាមដែលអាចធ្វើទៅបាន និងរៀនសូត្រពីរៀមច្បងបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាព។

    គួររំឭកថា ប៉ាល់ ឆរស្មុី បានឈ្នះមេដាយកីឡាវ៉ូវីណាមដល់ទៅ៦គ្រឿងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ពោលមានមាស៤គ្រឿង, ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង៕

    ប្រភព៖ Cambodia 2023

    Share This Post:
    MPO4D jitutoto mpo4d Mpoplay