ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់រថយន្ត Toyota Tundra បំពាក់អំពូលហ្វាកែច្នៃខុសបច្ចេកទេស បានចូលខ្លួនមកធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចហើយ

    BY Khmernote Media March 26, 2024
    ម្ចាស់រថយន្ត Toyota Tundra បំពាក់អំពូលហ្វាកែច្នៃខុសបច្ចេកទេស បានចូលខ្លួនមកធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចហើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ម្ចាស់រថយន្ត Toyota Tundra បំពាក់អំពូលហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស បានចូលខ្លួនធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

    ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ម្ចាស់រថយន្ត Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 បំពាក់អំពូលហ្វាខុសលក្ខណៈបច្ចេកទេស ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ បានចូលខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះចេញអំពូលហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសនៅចំពោះមុខសមត្ថកិច្ច។ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay