ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចប្រមូលក្រុមក្មេងសិស្សសាលា 113នាក់ គេចសាលាប្រមូលផ្តុំគ្នាលេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណៈ មកធ្វើការអប់រំ

    BY Khmernote Media March 26, 2024
    កម្លាំងសមត្ថកិច្ចប្រមូលក្រុមក្មេងសិស្សសាលា 113នាក់ គេចសាលាប្រមូលផ្តុំគ្នាលេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណៈ មកធ្វើការអប់រំ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤:១០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រមូលក្រុមក្មេងសិស្សសាលាដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹកនិងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណៈនៅមូលដ្ឋានខណ្ឌទួលគោក

    -យោង: សេចក្ដីណែនាំលេខ០០៣/២០២៤ ស.ណ.ន.អ សេចក្ដីណែនាំស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ របស់អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងមានការណែនាំពីឯកឧត្តមអគ្គស្នងការងនឹងជាស្នងការរាជធានីភ្នំពេញ
    -ក្នុងនោះសមត្ថកិច្ចយើងបានអញ្ជើញសិស្សគេចសាលាដែលធ្វេីអោយបាត់សណ្តាប់ធ្នាប់លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាធ្វេីអោយបាត់សណ្តាប់ធ្នាប់តាមដងផ្លូវមកធ្វើការអប់រំមនុស្ស–
    -ចំនួន១១៣ -ប្រុស៨៩នាក់ -ស្រី២៤នាក់
    -មកពី១៦វិទ្យាល័យ ,
    -ម៉ូតូចំនួន៥១គ្រឿង,
    -កាំភ្លើងជ័រសម្រាប់បាញ់ទឹក០៤ដើម ។

    សកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្បែរវិទ្យាល័យជាស៊ីមសាមគ្គី ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា ,គប់ទឹក ដេញបាតម្សៅ ជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចយើងធ្វើការអញ្ជើញមកធ្វើរអប់រំណែនាំ០៣ចំណុចដូចខាងក្រោម៖
    ១-ផលប៉ះពាល់គ្រឿងញៀន
    ២-ក្រុមក្មេងទំនើង
    ៣-ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក
    ៤-បញ្ឈប់ការលេងគប់ទឹកបាតម្សៅខាងលើ ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay