ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ស្ពឺ ស្នើទៅក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ បើទោះជាល្បែងនោះមានច្បាប់ក៏ដោយ

    BY Khmernote Media March 27, 2024
    អភិបាលខេត្តកំពង់ស្ពឺ ស្នើទៅក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ បើទោះជាល្បែងនោះមានច្បាប់ក៏ដោយ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ស្នើទៅក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ បើទោះជាល្បែងនោះមានច្បាប់ក៏ដោយ។

    ឯកឧត្តម វ៉ី សំណាង លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

    ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា លោកមិនចូលចិត្តជាមួយនឹងការបើកឱ្យមានស៊ីសងក្នុងមូលដ្ឋានរបស់លោកនោះទេ ហើយក៏មិនចង់ឱ្យពលរដ្ឋរបស់លោកនាំគ្នាលេងល្បែងនោះដែរ។ លោកចង់ឃើញពលរដ្ឋរបស់ខ្លួនមានជីវភាពធូរធា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាពដែលរកបានដោយបាតដៃស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយការប្រកបការងាររោងចក្រ សហគ្រាសកំពុងមានការរីកចម្រើននៅក្នុងខេត្ត ក៏ដូចនៅទូទាំងប្រទេស។

    ឯកឧត្ដមគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តដែលមានបណ្តុំរោងចក្រ សហគ្រាសច្រើន បន្ទាប់ពីរាជធានីភ្នំ ពេញនិងមានប្រជាពលរដ្ឋប្រមាណជិត២០ម៉ឺននាក់ កំពុងប្រកបការងារនៅតាមបណ្តារោងចក្រ សហគ្រាសទាំងនេះ។ ដូច្នេះលោកចង់ឃើញពលរដ្ឋរបស់លោកផ្លាស់ប្តូរជីវភាព តាមរយៈការងារនៅតាមបណ្តារោងចក្រ សហគ្រាសខាងលើ ដោយមិនចង់ឃើញពួកគេងប់ងុលនិងល្បែងស៊ីសង ជាប់បំណុលរុំ កោះ និងគ្មានសេចក្តីសុខក្នុងក្រុមគ្រួសារ។

    អភិបាលខេត្តកំពង់ស្ពឺ បានសំណូមពរដល់រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បេងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ ទោះជាល្បែងនោះមានច្បាប់ក៏ដោយ ល្បែងស៊ីសងគឺនាំមកនូវភាពវិនាសហិនហោចនិងកើតមានហឹង្សាក្នុងគ្រួសារ កើតមានភាពអសន្តិសុខ ចោរកម្ម ឆក់លួចប្លន់ បាត់បង់អស់សន្តិសុខក្នុងមូលដ្ឋាន។

    សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺកន្លងមក មានទីតាំងល្បែងស៊ីសងរហូតដល់ទៅ ១៥៦កន្លែង តែក្រោមបទបញ្ជាដ៏តឹងរឹងរបស់អភិបាលខេត្ត ល្បែងទាំងនោះក៏បានបិទអស់ចំនួន​ ១៥៣ទីតាំង លើកលែងតែ៣ទីតាំងប៉ុណ្ណោះ ដែលនៅបន្តបើកក្រោមហេតុផលអាជ្ញាប័ណ្ណ។ បច្ចុប្បន្ន អភិបាលខេត្តបាននិងកំពុងសុំឱ្យក្រសួងពាក់ពន្ធ័ពិនិត្យ និងសម្រេចបញ្ឈប់ឬផ្ទេរទីតាំងទាំង៣នេះពីខេត្តកំពង់ស្ពឺផងដែរ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay