ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ អំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីម្នាក់ជាន់ព្រះកេសព្រះហើយមានទង់ជាតិថៃ នៅមុខប្រាសាទអង្គរវត្ត

    BY Nisaiy KN March 31, 2024
    ក្រសួងវប្បធម៌ អំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីម្នាក់ជាន់ព្រះកេសព្រះហើយមានទង់ជាតិថៃ នៅមុខប្រាសាទអង្គរវត្ត

    (ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា សមត្ថកិច្ច កំពុងស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រសាទអង្គរវត្ត ក៏បានអំពាវនាវកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាបលរដ្ឋ កុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តនេះផងដែរ។

    ក្រសួងវប្បធម៌ បានលើកឡើងថា “រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឲ្យរើសអើងពូជសាសន៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាកុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយ”៕

    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post: